Wednesday, April 20, 2016

WHY US?


WHY US?


People all around the world start and even end their day with an enjoyable news and happenings. Mishaps and incidents occur every day and you should be updated about all the recent news happenings that are transforming the world with each passing day. We are the best in the industry if you want to know about the latest travel destination and happenings. Our site is always updated with the regular happenings and you will never be disappointed if you are looking for information.
Whether you are an employee or an entrepreneur you should be aware of the current situation. What better than logging at our site for a completely refreshing journey starting right from news to the exotic travel destinations across the world. We pride in making our site one of the best that caters to business, travel, entertainment, sports, science, health, world news, ect. You can learn and that within minutes of the happening anywhere in the world at our site.
Our dedicated team of writers, researchers and visualizers has been successful in catering to the discerning demands of the clients and the viewers. The look of our site is crisp and professional. The simplicity of the sites makes it easily navigable and thus viewers are charmed by the easy access to information within a jiffy.
The site is extremely interesting as you can avail insights about getting a perfect smile, latest ways of attaining reasonable tickets for your vacation spot. Learn about the latest gadgets and their prices as well. Your life will be simpler if you spend ample time on this site as all your demands and yearn to learn about the latest happenings will be fulfilled.
You can know more about the recent product launches, latest discoveries in the field of biotechnology and many many more. If you trust us then you will be at the right place and the right time. Keep your self abreast about the latest local and world news happening everyday by logging at our site. You will be at the right place and the right time and you can fan your yearning to learn about the world happenings in a friendly and the best manner at our site.

អំពី AngkoraReport

អំពី AngkoraReport

AngkoraReport ជា​បណ្ដាញ​ពត៌មាន​បច្ចេកវិទ្យា​មួយ​នៅ​ប្រទេស​កម្ពុជា​ ដែល​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​នូវ​ ពត៌មាន​បច្ចេកវិទ្យា​ជុំវិញ​ពិភព​លោក​ដែល​ទាក់​ទង​ទៅ​នឹង​​ ពត៍មាន អប់រំ​ កំសាន្ដ​ កុំព្យូទ័រ​​ កម្មវិធី&ហ្គេម​ ភាពយន្ត​ និង​ចំនេះ​ដឹង​ខាង​បច្ចេកវិទ្យា។​
ដោយ​សារ​តែ​វិស័យ​បច្ចេកវិទ្យា​គឺ​ជា​វិស័យ​មួយ​ដែល​កំពុង​តែ​មាន​សន្ទុះ​យ៉ាង​ខ្លាំង​នៅ​ទូទាំង​ពិភពលោក​ ដូច​នេះ​ក្រុម​ការងារ​របស់​ពួក​ខ្ញុំ​បាន​ចំនាយ​ពេល​​ ដើម្បី​ស្វែង​យល់​ និង​ក្រេប​យក​ចំនេះ​ដឹង​ បទ​ពិសោធន៍​ជុំ​វិញ​បច្ចេក​វិទ្យា​ ហើយ​បាន​សំរេចចិត្តបង្កើតប្លុក​នេះ​ ក្នុង​គោល​បំណង​ចង់​ផ្សព្វផ្សាយ​នូវ​ពត៌មាន​បច្ចេកវិទ្យា​ទាន់​ហេតុការណ៍​ និង​ចែក​រំលែកបទ​ពិសោធន៍​ដែល​ពួក​ខ្ញុំ​មាន​ ជូន​ដល់​អ្នក​រាល់​គ្នា។
អ្នក​អាច​ធ្វើ​ការតាមដាន និង ​ស្វែង​យល់​ពីពត៍មាន​ដូច​ជា​ ទូរស័ព្ទ​ កុំព្យូទ័រ​ តាមប្លុកនេះ​ផ្ទាល់​តែ​ម្តង​ ជា​មួយ​នឹង​គន្លឹះ​សំខាន់ៗ​ដែល​អាច​ជួយ​ដល់​ការ​ដោះ​ស្រាយ​រាល់​បញ្ហា​ទាក់ទង​នឹង​ផលិតផល​របស់​អ្នក​ ហើយ​ពួក​យើង​ក៏​បាន​ធ្វើការ​វិភាគ​ និង​ផ្ដល់​យោបល់​ ដើម្បី​ជំនួយ​ដល់​ការ​សំរេច​ចិត្ត​ជ្រើស​រើស​ផលិត​ផល​ អោយ​សម​ទៅ​តាម​តំរូវការ​ ​ដែល​អ្នក​ចង់​បាន។
ក្រុម​ការងារ​របស់​ AngkoraReport បាន​ចំនាយ​ពេល​ក្នុង​ការ​ច្នៃ​ប្រឌិត​ថ្មី​ ជា​មួយ​នឹង​ការ​ថត​វីដេអូ​ខ្លី​ពី​ការ​បង្ហាញ​គន្លិះខ្លីៗ​ ដែល​ពួក​យើង​បាន​សំរិត​សំរាំង​សំរាប់​ប្រិយមិត្ត​ទាំង​អស់។​ សំរាប់​ផ្នែក​ពត៌មាន​វិញ​ ពួក​យើង​ក៏​មាន​ការ​បង្ហាញ​ជា​លក្ខណៈ​វីដេអូ​​អធិប្បាយ​ផ្ទាល់​ពី​ក្រុម​ការងារ​យើង​ខ្ញុំ។


AngkoraReport​ សូម​ថ្លែង​អំណរ​គុណ​ប្រិយមិត្ត​ទាំង​អស់​ដែល​ជួយ​គាំ​ទ្រ​ គេហ​ទំព័រ​របស់​ពួក​ខ្ញុំ​ ហើយ​គោល​បំណង​ធំ​របស់​យើង​គឺ​ ចង់​ចែក​រំលែក​បទ​ពិសោធន៍​ដែល​ពួក​យើង​មាន​ ស្វែង​យល់​ពី​តម្រូវ​ការ​និង​ចំនូល​ចិត្ត​អ្នក​ទាំងអស់​គ្នា​ ព្រម​ទាំង​ធ្វើ​ជា​អ្នក​ផ្តល់​ដំណោះ​ស្រាយ​រាល់​បញ្ហា​នានា​ជូន​ដល់​អ្នក​ផង​ដែរ។​​​ AngkoraReport​ នឹង​ព្យាយាម​បន្ថែម​ទៀត​ ក្នុង​ការ​ស្វែង​រក​អ្វី​ដែល​ថ្មី​ហើយ​ប្លែក​ ដើម្បី​បំពេញ​តំរូវ​ការ​អ្នក​ទាំងអស់​គ្នា​ ហើយ​ពួក​យើង​រីករាយ​នឹង​ទទួល​នូវ​ការ​កែ​លំអ​ កំហុស​ឆ្គង​ពី​សំណាក់​ មិត្ត​អ្នក​អាន​ទាំង​ឡាយ។

PRIVACY/DMCA



PRIVACY/DMCA


If you require any more information or have any questions about our privacy policy, please feel free to contact us by email at Angkor-Report
At Angkor-Report, the privacy of our visitors is of extreme importance to us. This privacy policy document outlines the types of personal information is received and collected by Angkor-Report and how it is used.
Log Files
Like many other Web sites, Angkor-Report makes use of log files. The information inside the log files includes internet protocol ( IP ) addresses, type of browser, Internet Service Provider ( ISP ), date/time stamp, referring/exit pages, and number of clicks to analyze trends, administer the site, track user’s movement around the site, and gather demographic information. IP addresses, and other such information are not linked to any information that is personally identifiable.
Cookies and Web Beacons
Angkor-Report does use cookies to store information about visitors preferences, record user-specific information on which pages the user access or visit, customize Web page content based on visitors browser type or other information that the visitor sends via their browser.
DoubleClick DART Cookie
.:: Google, as a third party vendor, uses cookies to serve ads on Angkor-Report.
.:: Google’s use of the DART cookie enables it to serve ads to users based on their visit to Angkor-Report and other sites on the Internet.
.:: Users may opt out of the use of the DART cookie by visiting the Google ad and content network privacy policy at the following URL – http://www.google.com/privacy_ads.html
Some of our advertising partners may use cookies and web beacons on our site. Our advertising partners include ….
Google Adsense
These third-party ad servers or ad networks use technology to the advertisements and links that appear on Angkor-Report send directly to your browsers. They automatically receive your IP address when this occurs. Other technologies ( such as cookies, JavaScript, or Web Beacons ) may also be used by the third-party ad networks to measure the effectiveness of their advertisements and / or to personalize the advertising content that you see.
Angkor-Report has no access to or control over these cookies that are used by third-party advertisers.
You should consult the respective privacy policies of these third-party ad servers for more detailed information on their practices as well as for instructions about how to opt-out of certain practices.Angkor-Report‘s privacy policy does not apply to, and we cannot control the activities of, such other advertisers or web sites.
If you wish to disable cookies, you may do so through your individual browser options. More detailed information about cookie management with specific web browsers can be found at the browsers’ respective websites.
DMCA
All pictures copyright to their respective owner(s). Angkor-Report does not claim ownership of any of the pictures displayed on this site unless stated otherwise. Angkor-Report does not knowingly intend or attempt to offend or violate any copyright or intellectual property rights of any entity. Some images used on Angkor-Report are taken from the web and believed to be in the public domain. In addition, to the best of Angkor-Report's knowledge, all content, images, photos, etc., if any, are being used in compliance with the Fair Use Doctrine (Copyright Act of 1976, 17 U.S.C. § 107.) The pictures are provided for comment/criticism/news reporting/educational purposes only.

ADVERTISING | ទំនាក់ទំនងពាណិជ្ជកម្ម

ទាក់ទងយើង អាស័យដ្ឋាន​ :  សង្កាត់សំរោងគ្រោម, ខ័ណ្ឌពោធិសែនជ័យ, រាជធានីភ្នំពេញ លេខទូរស័ព្ទ : 089 57 57 62​​ Email : kongkeokorsal@gmail.com


ស្វែងយល់ពីការគេងមិនលក់



· ការគេងមិនលក់គឺស្ថានភាពដែលយើងពិបាកគេង ថ្វីបើយើងមានពេលវេលាសម្រាប់គេងគ្រប់គ្រាន់ក៏ដោយ។
· ការគេងមិនលក់អាចជា៖
a) ការគេងក្រលក់
b) ការគេងភ្ញាក់ៗ
c) ការគេងលក់ហើយឆាប់ភ្ញាក់​ហើយគេងទៅវិញមិនលក់។
· ចំនួនម៉ោងដែលយើងត្រូវគេងគឺប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
· មនុស្សពេញវ័យគឺភាគច្រើនគេងចន្លោះពី៧ទៅ៨ម៉ោងក្នុងមួយយប់។
· រយះពេលគេងមិនសំខាន់ទេ តែអ្វីដែលសំខាន់គឺក្រោយពីគេងដូចសព្វថ្ងៃ តើមានសុខភាពផ្លូវកាយនិងផ្លូវចិត្តល្អប៉ុណ្ណា។

អ្វីខ្លះដែលជាផលវិបាកនៃការគេងមិនលក់?
§ ងងុយគេងពេលថ្ងៃ                                             
§ អស់កម្លាំង
§ អារម្មណ៍មិនមូល
§ ការចងចាំថយចុះ
§ ពិបាកសម្រេចចិត្ត
§ ឆាប់ខឹង មួរម៉ៅ
§ អន្ទះអន្ទែង
§ ងាយមានគ្រោះថ្នាក់
តើការរំខានដោយការគេងមិនលក់ធំប៉ុណ្ណា?
· តាមពិតទៅមនុស្សយើងស្ទើតែគ្រប់គ្នាសុទ្ធតែមានបញ្ហាការគេងមិនលក់ម្តងម្កាល ដែលឆាប់បាត់ទៅវិញក្នុងរយះពេលតិចជាងមួយសប្តាហ៍។
· ចំពោះការគេងមិនលក់យូរ មានការរំខានដល់យើងដែលមានអត្រាប្រែប្រួលចន្លោះពី១០%ទៅ៤០%។
ការព្យាបាលការគេងមិនលក់៖
· វិធីសាស្ត្រនៃការព្យាបាលបញ្ហាការកេងមិនលក់ រួមមានការព្យាបាលតាមបែបចិត្តសាស្ត្រនិងវិទ្យាសាស្ត្រ។
· មនុស្សម្នាក់ៗមិនដូចគ្នាទេ ហេតុនេហបើការព្យាបាលតាមរបៀមមួយអោយផលល្អចំពោះមនុស្សម្នាក់ វាមិនប្រាកដថាអោយផលល្អដូចគ្នាចំពោះមនុស្សម្នាក់ទៀតនោះទេ។
· យកល្អមានបញ្ហាគេងមិនលក់ គប្បីទទួលការព្យាលពីអ្នកអែកទេសផ្លូវចិត្ត។








យល់ដឹងពីជំងឺដំបៅផ្លូវចិត្ត


ដំបៅផ្លូវចិត្តគឺជាលទ្ធផលនៃកាជាប់គាំងបញ្ហានៅក្នុងចិត្ត វាមិនខិសពីដំបៅខាងក្រៅដែលមិនព្រមជាសះស្បោយនោះទេ អ្វីដែលខុសគ្នាគឺថាដំបៅផ្លូវចិត្តគីជាដំបៅដែលមើលមិនឃើញ។មនុស្សគ្រប់រូបសុទ្ធតែធ្លាប់ជួបការប៉ះទង្គិចផ្លូវចិត្ត គ្រាន់តែខ្លះធំ និងខ្លះតូចតែប៉ុណ្ណោះ។គ្រោយពីប៉ះទង្គិចហើយវាក៏បង្គជារបួសផ្លូវចិត្ត របួសខ្លះវាបានជាសះស្បើយទៅវិញ ហើយរបួសខ្លះក៏មិនបានជាសះស្បើយដោយបប្សល់នូវដំបៅផ្លូវចិត្ត ដែលជួនកាលនៅសល់អស់មួយជីវិត្តក៏មាន។មនុស្សដែលធ្លាប់មានដំបៅផ្លូវចិត្តហាក់ដូចជាជាប់គាំងនិងអតីតកាលដូចជា

-ចេះតែនិកឃើញរឿងឈឺចាប់ពីមុនៗដោយឯងៗ ទោះជាមិនចង់គិតពីវាក៏ដោយ

-ពេលនិកឃើញរឿងនោះវាហាក់ដូចជានៅស្រស់ៗនិងភ្នែក ហើយអារម្មណ៍ឈឺៗចាប់ទាំងប៉ុន្មានក៏កើតឡើងវិញផងដែរ

-ពេលខ្លះរឿងនោះ ឬរឿងស្រដៀងៗគ្នាបានលេចឡើងក្នុងការស្រម៉ៃ ឬការយល់សប្តិម្ដងហើយម្ដងទៀត

-ពេលខ្លះទោះជារឿងនោះលែងសូវលេចមកវិញទៀតហើយក៏ដោយតែយើងបែរជាមានជាប់និងខ្លួននូវគំនិតអវិជ្ជមានដែលជាផលវិបាកនៃការជួបប្រទះរឿងឈឺចាប់ទាំងនោះ

 -គំនិតអវិជ្ជមាននោះបានរំខានដល់សម្ថភាព​ ឬសក្កានុភាពរបស់យើង ហើយក៏ប៉ះពាល់ខ្លាំងផងដែរដល់របៀប ដេលយើងប្រាស្រ័យទាក់ទងជាមួយមនុស្សជំវិញខ្លួន។

គំនិតអវិជ្ជមានមានដូចជា                   

ខ្ញុំជាមនុស្សអន់

ខ្ញុំជាមនុស្សអាក្រក់

ខ្ញុំត្រូវតែល្អឥតខ្ចះ

មនុស្សក្នុងលោកសុទ្ធតែគួឲ្យខ្លាច

ខ្ញុំតរូវផ្គាប់ចិត្តមនុស្សគ្រប់គ្នាជាដើម

Credit www.who.int


យល់ដឹងពីជំងឺចិត្តវិកល


ជំងឺចិត្តវិកល ដែលយើងស្គាល់ជាទូទៅហៅថា”ឆ្កួត” គឺជាជំងឺផ្លូវចិត្តប្រភេទធ្ងន់ម្យ៉ាងដែលសម្គាល់ដោយការកើតមានអាកប្បកិរិយា និងកានិយាយស្ដីប្លែកៗ។ អ្នកជំងឺលែងអាចញែកបានរវាងពិភពពិត និងក្ដីស្រម៉ៃទៀតហើយ ហើយគាត់បានបង្កើតនិង រស់នៅក្នុងពិភពលោកមួយដែលមនុស្សទូទៅមិនអាចមើលឃើញ ឬស្ដាប់លឺ។

ជំងឺចិត្តវិកលចែកចេញជាបីប្រភេទធំៗ
ចិត្តវិកលស្រួចស្រាវ មានរយពេលតិចជាងមួយខែ
ចិត្តវិកលរាំរៃ មានរយពេលតិ្ចជាងមួយខែ
ជំងឺនេះជួនកាលបណ្ដាលមកពីការប្រើប្រាស់ថ្នាំញៀន ស្រាឬជាតិពុលផ្សេងៗ។ខ្លះអាចបណ្ដាលមកពីកាតានតឹងចិត្តខ្លាំងក្លាភ្លាមៗក៏មាន។តែក៏មានករណីខ្លះដែលគេពិបាកយល់ពីកត្តាដែលបណ្ដាលអោយកើតជំងឺនេះដែរ។

តើជំងឺចិត្តវិកលធំប៉ុណ្ណា?

នៅសហរដ្ធអាមេរិច មនុស្សយ៉ងតិតណាស់បីនាក់ក្នុងចំណោមមនុស្ស១០០នាក់(៣%) មានជំងឺចិត្តវិកលគ្នុងពេលណាមួយក្នុងជីវិត្ត។

ថ្វីបើមិនទាន់មានការស្រាវជ្រាវពីអត្រានៃជំងឺនេះក្នុងប្រទេសកម្ពុជាក៏ដោយ ក៏យើងជឿថាអត្រានៃជំងឺនេះនៅប្រទេសយើងក៏មិនសូវខុសគ្នាប៉ុន្មានដែរពីនៅសហរដ្ធអាមេរិច។

រោគសញ្ញាសំខានៗ

§  មមាល ការទទួលញ្ញាណប្លែកដូចជាមើលឃើញ ឬលឺសំលេងដែលអ្នកដទៃមើលមិនឃើញ និងស្ដាប់មិនលឺជាដើម

§  មានជំនឿប្លែកៗ ដូចជាជឿថាមានគេចង់សម្លាប់ខ្លួន ថាខ្លួនមានអំណាចពិសេស ថាមានមនុស្សពិភពក្រៅតាមដានខ្លួនជាដើម

§  និយាយស្ដីប្លែកៗដូចជានិយាយដដែលៗ និយាយពាក្យដែលអ្នកជំវិញខ្លួនស្ដាប់មិនយល់ ចេះតែនិយាយតាមគេជាដើម

§  អកប្បកិរិយាប្លែកៗ ដូចជាឈរនៅមួយកន្លែង ធ្វើដំណើរដូចជាមនិស្សក្រមួន ស្លៀកពាក់ចម្លែកៗជាដើម

រោគសញ្ញាផ្សេងទៀត

-​ សំងំនៅតែឯង

- មិនសូវនិយាយស្ដីរកអ្នកដ៏ទៃ

- ធ្វើមុកធ្មឹងៗ

- មិនចង់ធ្វើអ្វីដែលធ្លាប់តែចូលចិត្តធ្វើជាដើម

ការព្យាបាល

§  វិធីសាស្រព្យាបាលសម្រាប់អ្នកជំងឺចិត្តវិកល រួមមានការព្យាបាលតាមបែបចិត្តសាស្រ និងការព្យាបាលដោយថ្នាំ។

§  មនុស្សម្នាក់ៗមិនដូចគ្នាទេ ហេតុនេះបើការព្យាបាលតាមរបៀបមួយ​​អោយផលល្អចំពោះមនុស្សម្នាក់ វាមិនប្រាកដថាអោយផលល្អដូចគ្នា ចំពោះមនុស្សម្នាកទៀតនោះទេ​។

§  យកល្អ គួរយកអ្នកជំងឺចិត្តវិកលទៅទទួលការព្យាបាលពីគ្រូពេទ្យឯកទេសផ្លូវចិត្ត

§  គោលបំណងនៃកាព្យាបាលគឺ

ធានានូវសុវត្ថិរបស់អ្នកជំងឺ នងអ្នកនៅជំវិញ

កាត់បន្ថយរោគសញ្ញានៃជំងឺចិត្តវិកល

លើកទឹកចិត្តអោយអ្នកជំងឺឈាប់បានចូលរួមក្នុងសហគមន៍

ណែនាំគ្រុមគ្រួសារពីរបៀបថែទាំ និងផ្ដល់ថ្នាំដល់អ្នកជំងឺ

បង្រៀនអ្នកជំងឺពីការថែទាំខ្លួនឯងនិង ការបង្ការការលាប់ឡើងវិញ

សារស្ដីពីជជំងឺចិត្តវិកល

ជំងឺចិត្តវិកលមិនមែនបណ្ដាលមកពីព្រលឹង ឬមន្តអាគមនោះទេ។វាជាជំងឺផ្លូវចិត្តប្រភេទធ្ងន់ដែលមានការស្រាវជ្រាវ និងការព្យាបាលជាលក្ខណះវិជ្ជសាស្រ។អ្វីដេលល្អគឺការព្យាបាលដែលមានប្រសិទ្ធភាពសំរាប់អ្នកជំងឺវិកលនេះ។សូមស្វែងរកការជួយពីអ្នកជំនាញបើសង្ស័យថាខ្លួនអ្នក ឬមនុស្សដែលអ្នកស្គាល់មានជំងឺនេះ៕

ប្រភព healthyplace.com


យល់ដឹងពីជំងឺខ្លាចសង្គម


ការខ្លាចសង្គម(ឬហៅថាការចាញ់ច្រាបគេ) គឺជាជំពូកជំងឺថប់បារម្មណ៍ម្យ៉ាងដែលបណ្ដាលអោយអ្នកកើតជំងឺនេះខ្លាចបរិយាកាសសង្គម ដោយខ្លាចថាត្រូវថាមនុស្សគ្រប់គ្នាសម្លឹងមើល ឬរិះគនើគាត់។អ្នកដែលមានជំងឺនេះអាចព្រួយថាគាតអាចធ្វើអ្វីមួយដូចឡប់ៗ ឬគូរអោយខ្មាសគេនៅចំពោះមុខអ្នកដទៃ។ជារឿយៗគេអាចជួបអការខ្លាចនេះនៅក្នុងស្ថានភាពសង្គមជាច្រើនសណ្ធានផ្សេងៗគ្នា ជាហេតុធ្វើអោយអ្នកមានជំងឺនេះព្យាយាមគេចវេសពីស្ថានភាពទាំងនោះ។

រោគសញ្ញា

អ្នកជំងឺនេះច្រើនភ័យខ្លាចចំពោះស្ថានភាពដូចជា

-ត្រូវឡើងនិយាយចំពោះមុខអ្នកដ៏ទៃច្រើនអ្នក

-មានអ្នកសំឡឹងមើលច្រើន

-ត្រូវសួរសំនួរនៅកន្លែងមានមនុស្សច្រើន

ពេលជួបនិងស្ថានភាពសង្គមអ្នកជំងឺអាច

-មានអារម្មណ៍ខ្មាសគេ

-ខ្លាចតែអ្នកដទៃគិតមិនល្អមកលើខ្លួន

-រសេះរសោះចង់តែទៅបន្ទប់ទឹក

-បែកញើស​ញ័រមាត់ ក្ដៅមុខ និយាយត្រដិត​ ញ័រដៃជើងជាដើម

ការព្យាបាល

ជំងឺនេះត្រូវព្យាបាលតាមបែបចិត្តសាស្រ ការព្យាបាលបែបនេះគឺសំដៅអោយអ្នកជំងឺបន្ថយ​ ឬគ្រប់គ្រងអារម្មណ៍ភ័យខ្លាចរបស់ខ្លួន ក៏ដូចជាដោះស្រាយពីប្រភពនៃការកើតមានជំនឿអវិជ្ជមានអំពីការប្រាស្រ័យទាក់ទងក្នុងសង្គមផងដែរ។ការប្រើប្រាស់ឳសថព្យាបាលក៏ជួយបាលខ្លះដែរ ពិសាសបើជំងឺនេះឈានទៅរកជំងឺធ្លាក់ទឹកចិត្តគ្រោយពីង្នកជំងឺមានជំងឺនេះយូរ និងទៅជាអស់សង្ឃឹមក្នុងជីវិត្ត។

មនុស្សម្នាក់ៗមិនដូចគ្នាទេដូច្នេះបើការព្យាបាលតាមរបៀបមួយ​អោយផល់ល្អចំពោះមនុស្សម្នាក់វាមិនប្រាកដថាអោយផលល្អដូចគ្នាចំបោះមនុស្សម្នាក់ទៀតទេ។យកល្អអ្នកមានជំងឹខ្លាចសង្គមគប្បីទៅទទួលការព្យាបាលពីអ្នកជំនាញខាងសុខភាពផ្លូវចិត្ត។

សារលើកទឹកចិត្ត

ការខ្លាចសង្គម ឬចាញ់ច្រាបគេមិនមែនមានន័យថាអ្នកទន់ខ្សោយនោះទេ វាជាជំងឺដែលគេឧស្សាហ៍ជួបប្រទះ ដូចគ្នានិងជំងឺលើសឈាម ទឹកនោមផ្អែម ឬរលាកសន្លាកដែរ។អ្វីដែលល្អគឺការព្យាបាលដែលមានប្រសិទ្ធភាព សូ​មស្វែងរកការជួយពីអ្នកជំនាញបើសង្ស័យថាខ្លួនអ្នក ឬមនុស្សដែលអ្នកស្គាល់មានជំងឺនេះ។

ប្រភព healthyplace.com

យល់ដឹងពីការបាត់បង់ និងការសោកសង្រែង


ការសោកសង្រែងសំដៅលើអារម្មណ៏ដែលកើតមានក្រោយពីបាត់បង់របស់ជាទីស្រលាញ់ ដែលអាចជាមនុស្ស សត្វ វត្ថុ ការងារ ទីកន្លែង​ ឬក៏ជំងឺផ្លូវចិត្តជាដើម។ ការសោកសង្រែងមានលក្ខណះស្មុកស្មាញណាស់យើងអាចសង្គេតដូចខាងគ្រោម

1.  មិនទទួលស្គាល់ការពិត យើងមិនអាចទទួលស្គាល់កាពិតថាអ្វីដែលយើងស្រលាញនោះបាត់បង់ទេ យើងអាចមានអារម្មណ៏ថា តត់ស្លុត ភ្ញាក់ផ្អើល ឬហាក់គ្មានអារម្មណ៏ដឹងអ្វីទាំងអស់។​ យើងមិនអាចជឿបានទេថាការបាត់បង់នោះអាចកើតមានឡើងលើយើង។

2.  ខឹង យើងមិនអាចមានអារម្មណ៏ខឹង​ និងអាចបន្ទោសអ្នកដទៃ ឬបន្ទោសខ្លូនឯងថាមិនបានជួយបង្កាកុំអោយការបាត់បង់នោះកើតឡើង។

3.  តថ្លៃ យើងជឿថាបើយើងគិត ឬធ្វើសកម្មភាពខុសពីអ្វីដែលយើងធ្វើពេលនេះនោះអ្វីដែលយើងបាត់បង់នោះនិងអាចត្រលប់មកវិញ។

4.  អស់សង្ឃឹម យើងចាប់ផ្ដើមទទួលស្គាល់ការពិតថាយើង ពិតជាបាត់បង់របស់ជាទីស្រលាញ់នោះមែន។​ យើងអាចមានអារម្មណ៏ សោកសៅ ឯកា​ លែងចង់ធ្វើអ្វី លែងចង់និយាយស្ដីជាមួយអ្នកដទៃ។ ពេលខ្លះយើងអាចទៅជាគេងមិនលក់ បាយមិនឈ្ងាញ់ រសាប់រសល់ក្នុងខ្លួន ថប់ៗក្នុងទ្រូងជាដើម។

5.  ទទួលយកការពិត យើងព្រមទទួលយកកាពិតថាយើងពិតជាបាត់បង់របស់ជាទីស្រលាញ់នោះមែន ហើយចាប់ផ្ដើមជីវិត្តថ្មីដោយគ្មានរបស់នោះ។

6.  កាវិវត្តទាំងនេះមិនប្រាកដថាត្រូវបន្តពីដំណាក់កាលមួយទៅដំណាក់កាលមួយនោះទេ ជួនកាលវាកើតឡើងឆាប់រហ័ស ហើយដំណាក់កាលផ្សេងៗហាក់កើតឡើងព្រមគ្នា ដូចជាយើងអាចមានអារម្មណ៏អស់សង្ឃឹមផង និងខឹងផងក្នុងពេលតែមួយក៍មាន។

ការជួយដល់អ្នកសោកសង្រែង

ជាសំខាន់ យើងត្រូវយល់ពីជំនឿ និងកាយល់ឃើញរបស់បុគ្គលដែលបាត់បង់របស់ជាទីស្រលាញ់នោះ ហើយធានាថាដំណើរកាជាប្រៃណីនៃការកាន់ទុក្ខ(ករណីមនុស្សជាទីស្រលាញ់បានស្លាប់)ត្រូវបានប្រព្រឹត្តតរឹមត្រូវសមស្របតាមប្រពៃណី។ ទុកអោយជ្រើសរើសនិយាយឬមិននិយាយ ពីការសោកសង្រែងនោះ។ សូមកុំបង្ខំអោយគាត់និយាយ បើគាត់មិនទាន់បានត្រៀមខ្លួនរួចរាល់។ លើកទឹកចិត្តអោយគាត់ចេះរីករាយនិងអតីតកាល ដែលគាត់ធ្លាប់មានជាមួយរបស់ជាទីស្រលាញ់នោះដូចជាមើលរូបថតអនុស្សាវរីយ៏ ឬនិកដល់ភាពរីករាយជាមួយគ្នាពីមុនមក។ ចូរលើកទឹកចិត្តគាត់ថា ទោះជាពេលនេះគាត់មានអារម្មណ៏ឈឺចាប់ជាខ្លាំងមែនតែពេលវេលាកន្លងទៅ អារម្មណ៏ឈឺចាប់នោះក៍បានថយចុះទៅវិញ។ ណែនាំអោយគាត់គេងងោយបានគ្រប់គ្រាន់ ពន្យល់ប្រាប់គាត់ថាជាធម្ដតាទេ ដែលគាត់អាចយល់សប្ដិឃើញឬអាចមើលឃើញ និងចង់និយាយជាមួយអ្នកដែលបានស្លាប់ ឬឃ្លាតទៅហើយនោះ។ ទោះជាយ៉ាងណាបើការសោកសង្រែងនោះបង្គរកាឈឺចាប់ខ្លាំង និងរំខានដល់ការងារប្រចាំថ្ងៃ ហើយមានរយពេលយូរ នោះគេគួរស្វែងរកកាជួយពីអ្នកជំនាញខាងសុខភាពផ្លូវចិត្ត។

                                                                        

ដកស្រង់ពីអត្ថបទ ដែលនិពន្ធដោយលោក វេជ្ជបណ្ដិត ប៉ាមេឡាស្មីត ក្នុងឆ្នាំ២០១៤

ចំណេះដឹងទូទៅស្ដីពីការគ្រប់គ្រងគំហឹង



មនុស្សភាគច្រើនដែលមានបញ្ហាឆាប់ខឹងមួរម៉ៅ តែងមានអារម្មណ៍ស្អប់ខ្លួនឯង ដោយសារតែគាត់មិនអាចគ្រប់គ្រងគំហឹងរបស់គាត់បាន។ជាទូទៅភ្លើងគំហឹងនឹងកើតឡើងតែមួយប្រព្រិចភ្នែក បើសិនជាយើងមិនមានវិធីសាស្រ្តគ្រប់គ្រងវា ភ្លើងគំហឹងស្ដែងឡើងតាមរយះពាក្យសំដី ឬកាយវិការជាដើម។ដូច្នេះហើយបានជាបុគ្គលដែលខឹងមួម៉ៅមិនអាចគ្រប់គ្រងគំហឹងខ្លួនឯងបាន គន្លឹះដែលល្អនោះគឺត្រូវរកវិធីសាស្រ្តកាពារ។​តើត្រូវធ្វើដូចម្ដេចដើម្បីគ្រប់គ្រងគំហឹងបាន?

ខាងគ្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលអាចធ្វើអោយអ្នកគ្រប់គ្រងគំហឹងបាន

ដំបូងអ្នកគួរសួរខ្លួនឯងនូវសំនួរមួយចំនួនដូចជា តើអ្វីខ្លះដែលធ្វើអោយអ្នកឆាប់ខឹងម៉ួម៉ៅ?ការដែលគេមិនគោរពអ្នក?ការដែលគេចោទប្រកាន់មកល់អ្នក?ភាពខ្ចិលច្រអសរបស់អ្នកដទៃ?ចូរកត់ត្រាទុកហើយចាំនូវអ្វីដែលអ្នកគិតថាធ្វើអោយអ្នកទៅជាឆាប់ខឹងឆេវឆាវ ពេលដែលអ្នកឆាប់ខឹងម៉ួមៅអ្នកត្រូវធ្វើវិធីសាស្រ្តដូចខាងគ្រោម

1.                       រាល់ពេលដែលអ្នកខឹងនរណាម្នាក់អ្នកត្រូវតែព្យាយាមតាំងចិត្តដោយដកដង្ហើមអោយយឺតៗ ជ្រៅៗហើយធ្វើបែបនិងអោយបានបីដង ហើយត្រូវធ្វើបែបនិងអោយបាន១នាទី។ការដែធ្វើបែបនេះវាជារបៀបមួយដែលធ្វើអោយអ្នកគ្រប់គ្រងអារម្មណ៍ម៉ួម៉ៅបាន ហើយដឹងថាគួរឆ្លើយតបយ៉ងណាទៅនិងស្ថានភាពបែបហ្នឹង។បើសិនជាអាចអ្នកគួរគេចពីស្ថានភាពនោះដោយដើរចេញមួយរយះសិន។

2.                       ចូររំលឹកខ្លួនឯងថា តើអ្នកនិងមានអារម្មណ៍ល្អបែបណា បើសិនជាអ្នកឆ្លើយតបដោយវិធីសាស្រ្តល្អ ហើយតើអ្នកនិងមានអារម្មណ៍មិនល្អបែបណាដែរ បើសិនជាអ្នកឆ្លើយតបដោយវិធីសាស្រ្តមិនល្អ។

3.                       បើសិនជាអ្នកជាមនុស្សដែលឆាប់ខឹងឆេវឆាវញឹកញាប់ នោះង្នកនឹងធ្វើអោយគំហឹងរបស់អ្នកធ្វើបាបខ្លួនអ្នកនិងខាតបង់ពេលវេលារបស់អ្នក។អ្នកសាលសួរខ្លួនឯងបន្តិចទៅមើល ថាតើអ្នកត្រូវចាយពេលវេលាអស់ច្រើនប៉ុន្មានហើយដោយសារតែការខឹងឆេវឆាវនេះ?

4.                       ដូច្នេះបើសិនជាអ្នកពិតជាខ្វាយខ្វល់អំពីខ្លួនឯងមែន សូមចំណាយពេល១នាទីដើម្បីតាំងចិត្តនិងរៀបចំខ្លួនឯងក្នុងការគ្រប់គ្រងគំហឹង ដោយដកដង្ហើមយឺតៗជ្រៅៗអោបាន៣ដង ហើយចាំឆ្លើយតបទៅវិញដោយសន្តិវិធីទើបវាជាការល្អ។

១ តើអ្វីទៅជាភាពឯកការ??






Ø ឯកកោមានន័យថាទទេស្អាត គ្មានអ្វីទាំងអស់។

Ø យើងយល់ថាខ្លួនឯងដាច់ចេញពីពិភពលោកខាងក្រៅពីមនុស្សម្នាដែលនៅជុំវិញខ្លួន ហើយគ្មានទំនាក់ទំនងអ្វីទាំងអស់។

Ø ភាពឯកការនេះមានច្រើនសណ្ឋាន និងច្រើនកំរិត។

Ø យើងអាចនិងយល់ថា ឯកការនៅពេលដែលនឹកដល់នរណាម្នាក់ដែលធ្លាប់តែជិតស្និទនឹងយើង ហើយពេលនេះគាត់លែងមានវត្តមាននៅក្បែរយើងបន្តទៀត។

Ø ពេលយើងនៅម្នាក់ឯង ធ្វើអ្វីតែភាពម្នាក់ឯង នោះក៏អាចអោយយើងមានអារម្មណ៍ឯកកាដែរ។ម្យ៉ាងទៀតគឺក្បែរតែកាយតែចិត្តឯកកោ ព្រោះហាក់គ្មានអ្នកយល់ចិត្តយើងសោះ។

២ ភាពឯកការខុសពីភាពនៅម្នាក់អែង
  ពេលខ្លះយើងជ្រើសរើសពេលវេលារស់នៅតែម្នាក់ឯងដើម្បីធ្វើអ្វីដែលយើងចង់ធ្វើនូវអ្វីដែលយើងពេញចិត្ត។

Ø នៅពេលដែលយើងនៅតែម្នាក់ឯងយើងចាប់ផ្តើមមានអារម្មណ៍សោកសៅ កម្សត់ ត្រម៉ង់ត្រម៉ោច​ នោះហើយដែលគេហៅថាអារម្មណ៍ឯកការពិតប្រាកដ។

Ø ក្នុងមួយជីវិតមនុស្សយើង គ្មាននរណាម្នាក់អាចគេចផុតពីអារម្មណ៍បែបនេះទេ ហើយអ្វីដែលជាបញ្ហានោះគឺយើងបណ្តោយខ្លួនឯងអោយធ្លាក់ក្នុងភាពឯកការនោះកាន់តែធ្ងន់ទៅៗនិងយូទៅៗ។

៣ រកវិធីជួយខ្លួនឯងពេលមានអារម្មណ៍ឯកការបែបទី(១)

៣ .១ ទទួលស្គាល់ថាខ្លួនឯងពិតជាមានអារម្មណ៍ឯកការ ហើយបញ្ចេញមកក្រៅ

· ដើម្បីបំបាត់អារម្មណ៍ឯកការនេះ យើងត្រូវទទួលស្គាល់ថាខ្លួនឯងកំពុងមានអារម្មណ៍ឯកការជាមុនសិន។

· ពេលខ្លះវាជារឿងពិបាកតែបើយើងធ្វើបានហើយ នោះយើងនិងអាចមានវិធីដើម្បីបញ្ចេញវាមកក្រៅដើម្បីអោយយើងបានធូចិត្ត ដូជាសរសេរពំពីអារម្មណ៍ឬ​ អ្វីដែលយើងចង់និយាយ ដាក់ទៅលើក្រដាសសៀវភៅ ផ្ញើសារ​ឬទូរស័ព្ទទៅកាន់មិត្តដែលជិតដិតណាម្នាក់ពិសេសជជែកជាមួយអ្នកដ៏ទៃ។

៣.២ រកវិធីជួយខ្លួនឯងពេលមានអារម្មណ៍ឯកការបែបទី(២)

· ធ្វើខ្លួនអោយសកម្ម

1. ការផ្លាស់ប្តូរដ៏ធំគឺភ្ញាក់ដឹងខ្លួន ហើយសកម្មឡើង!ឈប់នៅស្ងៀមឬទម្រន់ទៅតាមអារម្មណ៍យើងទៀត។

2. បើយើងនឹកនរណាម្នាក់ ទូរស័ព្ទទៅគេ ផ្ញើរសារ ឆាត ឬទៅលេងគេដល់កន្លែងកាន់តែប្រសើរ។

បើយើនឹកឬមានអារម្មណ៍សោកសៅ ចំពោះមនុស្សជាទីស្រលាញ់ដែលបានស្លាប់ទៅ​ យើងគួរប្រាប់ខ្លួនឯងថាវាកន្លង ហួសទៅហើយ ហើយព្យាយាមនឹកដល់អនុស្សាវរីយ៍ល្អៗកំឡុងពេលដែលយើងនៅជាមួយគាត់ ហើយប្រាប់ខ្លួនឯងថាគាត់កំពុងនៅជាមួយយើងជានិច្ច។

3. វានិងអាចជួយយើងអោយបានធូរស្បើយចិត្ត និងលែងយល់ថាខ្លួនឯងលែងឯកកោទៀត។

4. បើចាំបាច់យើងគួរនិយាយប្រាប់អារម្មណ៍​ឯកការ នឹងការលំបសកនេះជាមួយនិងមិត្តជិតដិត ឬស្វែងរកជំនួយពីអ្នកប្រឹក្សាករណីដែលយើងយល់ថាបញ្ហានោះធំ រំខានយើងឬធ្វើអោយយើងកាន់តែបាក់ទឹកចិត្តទៀតនោះ។

៣.៣ រកវិធីជួយខ្លួនឯងពេលមានអារម្មណ៍ឯកការបែបទី(៣)                              

· ចូលរួមក្នុងសកម្មភាពផ្សេងៗ

1. ជួយចម្អិន ចេញទៅក្រៅដើរផ្សារឬញ៉ាំអីជាមួយមិត្តភក្តិ និយាយគ្នាលេង ឬចូលរួមកម្មវិធីប្រជុំ រៀនជាក្រុមឬចូលរួមសកម្មភាពសង្គមនិងស្ម័គ្រចិត្តផ្សេងៗ។ចូលក្លឹបហាត់ប្រាណឬទីកន្លេងសប្បាយណាមួយ……សុទ្ធតែសកម្មភាពអាចជួយយើងបានច្រើន។

2. វាជួយយើងអោយលែងគិតដល់អារម្មណ៍សោកសៅ ឬឯកកោ តទៅទៀត។

3. វាជាឳកាសដែលអាចអោយយើងជួបមនុស្សដែលយើងមិនដែលស្គាល់ហើយរាប់គេជាមិត្ត។

4. លើសពីនេះយើងអាចរៀនពីមេរៀនជីវិតផ្សេងៗព្រមទាំងអាចផ្លាស់ប្តូរការគិត និង​ទង្វើរបស់យើងកាន់តែវិជ្ជមានថែមទៀតចំពោះអ្វីៗដែលនៅជុំវិញយើង។

៣.៤រកវិធីជួយខ្លួនឯងពេលមានអារម្មណ៍អែកការបែបទី(៤)

· សូមសាកល្បងវិធីទាំងនេះដើម្បីជួយខ្លួនឯងចេញពីភាពឯកការ និងភាភសោកសៅទាំងឡាយ។មានតែខ្លួនយើងប៉ុណ្ណោះដែលអាចជួយខ្លួនយើងបានមុន។

(ផ្លាស់ប្តូរនូវអ្វីដែលយើងមិនចង់បាននៅថ្ងៃនេះ)


រៀបរៀងអត្ថបទដោយ៖ណុប ពៅ

















































យល់ដឹងពីការសម្លាប់ខ្លួន



ការសម្លាប់ខ្លួន គឹជាការធ្វើសកម្មភាពដើម្បីបញ្ចប់ជីវិត្តខ្លួនឯង។ ករណីសម្លាប់ខ្លួនកើតឡើងជារៀងរាល់ថ្ងៃ ប៉ុន្តែតើអ្នកធ្លាប់លឺពីរឿងនេះញឹកញាប់ដែឬទេ? “ពាក្យថា”សម្លាប់ខ្លួនគឺជាពាក្យមួយដែលមនុស្សភាគច្រើន មិនចង់លឺឬនិយាយអំពីវាឡើយ។ បើយោងតាមអង្ការសុខភាព ពិភពលោកក្នុងមួយឆ្នាំៗមានមនុស្សស្លាប់ដោយការសម្លាប់ខ្លួនជាងមួយលានករណី។ មានន័យថារាល់៤០វិនាទីម្ដងមានមនុស្សស្លាប់ដោយការសម្លាប់ខ្លួន ហើយមានមនុស្សរាប់ពាន់នាក់ទៀត ទំនងនិងគិតថាធ្វើវាជាលើកទីពី

ការភាន់ច្រឡំ និង ការពិត

ការភាន់ច្រឡំ មានតែមនុស្សឆោតល្ងង់ទេ ដែលគិតចង់សម្លាប់ខ្លួន។ មនុស្សដែលធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួនឯងម្ដងហើយនិង មិនព្យាយាមសម្លាប់ខ្លួនឯងម្ដងទៀតឡើយ។ បើមនុស្សម្នាក់ចង់សម្លាប់ខ្លួនឯងទៅហើយ គឺគ្មាននរណាអាចជួយគាត់បានទេ។ មារនិយាយឬសាកសួរអំពីការធ្វើអត្តឃាតអាចធ្វើមនុស្សមានគំនិតនិងធ្វើបែបនោះម្ដងទៀត។ មនុស្សគ្រប់គ្នាសុទ្ធសឹងតែមានប្រវត្តិ​ ឬអតីតជូជត់ និងពិបាកនៅក្នុងជីវិត្ត។

ការពិត មនុស្សភាគច្រើនធ្លាប់បានគិតពីការចង់សម្លាប់ខ្លួនឯងនៅពេលណាមួយក្នុងជីវិតនេះ។ ការសម្លាប់ និងការប៉ុនប៉ងសម្លាប់ខ្លួនភាគច្រើនកើតឡើងដោយសារមានគម្រោងទុកជាមុន។ មនុស្សដែលធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួនឯងពីមុនមានហានិភ័យខ្ពស់ក្នុងការធ្វើអត្តឃាតនៅលើកក្រោយទៀត។​ សម្រាប់បុគ្គល់មួយចំនួនមារប៉ុនប៉ងសម្លាប់ខ្លូនឯងនៅលើកទីពី​ឬ ទីបីអាចងាយសម្រាច់ជាងមុន។ ភាគច្រើនការសម្លាប់ខ្លួនកើតឡើងដោយមិនបានគិតពិចារណាច្បាស់លាស់ឡើយ មនុស្សដែលប៉ុនប៉ងធ្វើអត្តឃាតចង់គាចផុតពីបញ្ហា ព្រោះគាត់យល់ថាតរូវប្រឈមមុននិងបញ្ហាទាំងនោះតែម្នាក់ឯង។ វិបត្តិផ្លូវចិត្តនិងទុក្ខព្រួយផ្សេងៗបះពាល់ទៅលើការគិតរបស់ជនរងគ្រោះ ហើយពេលខ្លះវាក៏អាចជំរុញអោយគាត់គិតចង់សម្លាប់ខ្លួនឯងផងដែរ ការនិយាយដោយបើកចំហរ និងការបារម្មណ៍របស់យើងក្នុងការសាកសួរគាត់ពីការចង់សម្លាប់ខ្លួននេះ និងធ្វើអោយគាត់ហ៊ាននិយាយពីបញ្ហាទាំងនោះ។ វាក៏អាចជួយគាត់អោយមានអារម្មណ៍ថាមិនសូវឯការ ព្រោះមានអ្នកចាំស្ដាប់ពីបញ្ហាក្នុងចិត្តរបស់គាត់ ហើយជួយដោះស្រាយជាមួយគាត់។ រឿងពិតទាំងអស់នេះបើមិនដោះស្រាយហើយអូសបន្លាយកាន់តែយូទៅៗនោះនិងធ្វើអោយបុគ្គល់នោះអាចគិតដល់ការធ្វើអត្តឃាត។

សរុបមកការនិយាយប្រាប់អ្នកដទៃពីទុក្ខលំបាករបស់យើង និងសុំរកការជួយនៅពេលមានអារម្មណ៍ចង់សម្លាប់ខ្លួនកំពុងញុំញីយើងគឺជាកាចាំបាច់ណាស់។ ការនិយាយពីការធ្វើអត្តឃាត ឬបញ្ហាក្នុងចិត្ត មានន័យថាយើងមានភាពរឹងមាំហ៊ានបរឈមមុខជាមួយបញ្ហា យើងចង់រកដំណោះស្រាយដែលល្អជាជាងកាបញ្ចប់ជីវិត្តខ្លួនឯង។ សូមស្វែងរកការជួយបើខ្លួនអ្នក ឬមនុស្សដែលអ្នកស្គាល់មានគំនិតចង់សម្លាប់ខ្លួន។

ប្រភព healthyplace

យល់ដឹងពីគំនិតអវិជ្ជមាន


គំនិតអវិជ្ជមានសំដៅលើការគិតជារឿយៗ ឬជំនឿដែលនាំងោយបះពាល់ដល់អារម្មណ៍ និងសក្ដានុពលរបស់យើងក៏ដូចជាអ្នកដទៃជំវិញខ្លូនយើង។វាតែងតែលេចឡើងក្នុងខួក្បាលរបស់យើង ឬបង្ហាញចេញតាមរបៀបដែលយើងធ្វើកិច្ចការ ឬប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ជាទូទៅគំនិតទាំងនេះកើតឡើងភ្លាមៗ ហើយយើងស្ទើតែមិនចាប់ភ្លឹកផង យើងក៏មិនដែលថាគិតជាថ្មីថាគំនិតនោះខុសផង មិនយូប៉ុន្មានយើងក៏ចាប់ជឿទាំងស្រុងតាមគំនិតទាំងនោះ ហើយវាក៏គ្រប់គ្ងលើយើង។គំនិតអវិជ្ជមានមិនមែនកើតឡើងតែឯងៗនោះទេ វាកើតមកពីបទពិសោធជីវិត្តមិនល្អ(ពិសេសបទពិសោធន៏កាលពីក្មេង)បរិយាកាសមិនល្អជំវិះខ្លួននាពេលបច្ចុប្បន្ន(រួមទាំងបញ្ហាដែលកុំពុងជួមប្រទះ) និងនិស័យពីកំណើតផងដែរ។

ប្រភេទនៃគំនិតអវិជ្ជមាន

     I.            គិតថាខ្លួនឯងអន់

-​ ខ្ញុំជាមនុស្សល្ងង់

-​ ខ្ញុំគ្មានតម្លៃ

-​ ខ្ញុំជាមនុស្សមានបញ្ហា

- ខ្ញុំអន់ជាងគេ ឬខុសគេជាដើម

  II.            គិតថាខ្លួនឯងមិនគួរអោយស្រលាញ់

                 I.            គ្មាននរណាចូលចិត្តខ្ញុំទេ

              II.            ខ្ញុំជាមនុស្សឯងកា

          III.            ខ្ញុំមិនសមអោយនរណាស្រលាញ់ទេ

          IV.            ខ្ញុំទៅណាក៏ចូលគេមិនចុះដែរ

             V.            គេតែងតែបដិសេធខ្ញុំជាដើម

III.            គិតថាខ្ញួនឯងតរូវគេបោះបង់ចោល

-​ មនុស្សដែលខ្ញុំស្រលាញ់និងទៅចោលខ្ញុំ

- បើខ្ញុំហ៊ានស្រលាញ់អ្នកណា អ្នកនោះនិងចាកចោលខ្ញុំ

- បើខ្ញុំប្រាប់គេពីអ្វីដែលខ្ញុំចង់បាននោះគេនិងទៅចោលខ្ញុំ

- មនុស្សដែលធ្លាប់ស្រលាញ់ខ្ញុំលែងស្រលាញ់ខ្ញុំទៀតហើយ

- ខ្ញុំអាចរីករាយទេ បើខ្ញុំនៅតែឯងជាដើម

IV.            គិតថាខ្លួនឯងធ្វើអ្វីក៏មិនបានដែរ

-        ខ្ញុំមិនអាចជួយខ្លួនឯងបានទេ

-        ខ្ញុំមិនអាចគ្រប់គ្រងខ្លួនឯងបានទេ

-        ខ្ញុំមិនអាចប្លាស់ប្ដូរបានទេ

-        ខ្ញុំមានអារម្មណ៏ថាគេចទៅណាមិនរួចទេ

-        ខ្ញុំជាមនុស្សទន់ខ្សោយជាដើម

 V.            គិតធាគេជំពាក់ខ្លួនគ្រប់យ៉ាង

-        គេត្រូវស្ដាប់ខ្ញុំ

-        គេត្រូវបំពេញតាមចិត្តខ្ញុំគ្រប់យ៉ាង

-        មនុស្សខ្ញុំគឺល្អជាងគេ

-        គេគ្មានសិទ្ធអ្វីមករិះគន់ខ្ញុំទេ

-        នរណាដែលមិនគោរពខ្ញុំត្រូវតែទទួលពិន័យ ជាដើម

          VI.            គិតថាខ្លួនឯងជំពាក់គេគ្រប់គ្នា

-        បញ្ហាទាំងអស់គឺមកពីខ្ញុំ

-        ខ្ញុំមិនត្រូវសុំអោយគេជួយទេ

-        ខ្ញុំត្រូវធ្វើគ្រប់យ៉ាងអោយល្អឥតខ្ជោះ

-        បើគេពឹងខ្ញុំហើយគឺខ្ញុំមិនអាចនិយាយថាទេបានទេ

-        ខ្ញុំត្រូវផ្គាប់ចិត្តគេក្រប់គ្នា ជាដើម

      VII.            ដំណោះស្រាយ

ជាការសំខាន់ណាស់ដែលយើងត្រូវចាប់អោយបានថាខ្លួនកំពុងមានគំនិតអវិជ្ជមាន ព្រោះបើមិនដូច្នោះទេ វានិងបង្គជាផល់អវិជ្ជមានចំពោះខ្លួនឯង និងអ្នកដទៃ។គ្រោយពីចាប់បានហើយ ព្យាយាមត្រិះរិះពិចារណាអោយបានគ្រប់ជ្រុងជ្រោយ អាចអោយយើងកាត់បន្ធយជំនឿលើគំនិតអវិជ្ជមាន និងឈានទៅគ្រប់គ្រងវាបាន។ ម្យ៉ាងទៀតយើងក៏ត្រូវធ្វើការស្វែងយល់ ពីបទពិសោធន៏មិនល្អៗពីមុនផងដែរ ពិសេសកាលពីក្មេង ដែលអាចជាប្រភពនៃគំនិតអវិជ្ជមាន ព្រោះវាជាពេលដែលយើងរៀនពីជីវិត្តច្រើន តែមិនទាន់មានសម្ថភាពក្នុងការត្រិះរិះទេ។ ទាំងការគំណត់ ការគ្រប់គ្រង និងការផ្លាស់ប្ដូរវាតាមការពិចារណានិងការស្វែងយល់ពីអតីតកាលក្ដី អាចធ្វើឡើងដោយខ្លួនឯង ឬអាចទទួលការជួយពីអ្នគជំនាញខាងសុខភាពផ្លូវចិត្ត។
ស្វែងយល់

នរណាក៏ធ្លាប់មានគំនិតអវិជ្ជមានដែរ ហើយវាពិតជាប៉ះពាល់ជាអវិជ្ជមានដល់សមីខ្លួន​​ និងអ្នកជុំវិញខ្លួន។វាកើតចេញពីបទពិសោធន៍ជីវិត្តពីមុន បរិយាកាសជុំវិញខ្លួននាពេលបច្ចុប្បន្ន និងនិស្ស័យពីកំនើត។យើងត្រូវរៀនសំគាល់ គ្រប់គ្រង ក៏ដូចជាផ្លាស់ប្ដូរវាផងដែរ។ប្រសិនបើមានការលំបាកខ្លាំង និងរំខានខ្លាំងដល់ការងារប្រចាំថ្ងៃ សូមស្វែងរកការជួយពីអ្នកជំនាញខាងសុខភាពផ្លូវចិត្ត។

ប្រភព​ rosspsychology