Ø ឯកកោមានន័យថាទទេស្អាត គ្មានអ្វីទាំងអស់។
Ø យើងយល់ថាខ្លួនឯងដាច់ចេញពីពិភពលោកខាងក្រៅពីមនុស្សម្នាដែលនៅជុំវិញខ្លួន ហើយគ្មានទំនាក់ទំនងអ្វីទាំងអស់។
Ø ភាពឯកការនេះមានច្រើនសណ្ឋាន និងច្រើនកំរិត។
Ø យើងអាចនិងយល់ថា ឯកការនៅពេលដែលនឹកដល់នរណាម្នាក់ដែលធ្លាប់តែជិតស្និទនឹងយើង ហើយពេលនេះគាត់លែងមានវត្តមាននៅក្បែរយើងបន្តទៀត។
Ø ពេលយើងនៅម្នាក់ឯង ធ្វើអ្វីតែភាពម្នាក់ឯង នោះក៏អាចអោយយើងមានអារម្មណ៍ឯកកាដែរ។ម្យ៉ាងទៀតគឺក្បែរតែកាយតែចិត្តឯកកោ ព្រោះហាក់គ្មានអ្នកយល់ចិត្តយើងសោះ។
២ ភាពឯកការខុសពីភាពនៅម្នាក់អែង
ពេលខ្លះយើងជ្រើសរើសពេលវេលារស់នៅតែម្នាក់ឯងដើម្បីធ្វើអ្វីដែលយើងចង់ធ្វើនូវអ្វីដែលយើងពេញចិត្ត។
Ø នៅពេលដែលយើងនៅតែម្នាក់ឯងយើងចាប់ផ្តើមមានអារម្មណ៍សោកសៅ កម្សត់ ត្រម៉ង់ត្រម៉ោច នោះហើយដែលគេហៅថាអារម្មណ៍ឯកការពិតប្រាកដ។
Ø ក្នុងមួយជីវិតមនុស្សយើង គ្មាននរណាម្នាក់អាចគេចផុតពីអារម្មណ៍បែបនេះទេ ហើយអ្វីដែលជាបញ្ហានោះគឺយើងបណ្តោយខ្លួនឯងអោយធ្លាក់ក្នុងភាពឯកការនោះកាន់តែធ្ងន់ទៅៗនិងយូទៅៗ។
៣ រកវិធីជួយខ្លួនឯងពេលមានអារម្មណ៍ឯកការបែបទី(១)
៣ .១ ទទួលស្គាល់ថាខ្លួនឯងពិតជាមានអារម្មណ៍ឯកការ ហើយបញ្ចេញមកក្រៅ
· ដើម្បីបំបាត់អារម្មណ៍ឯកការនេះ យើងត្រូវទទួលស្គាល់ថាខ្លួនឯងកំពុងមានអារម្មណ៍ឯកការជាមុនសិន។
· ពេលខ្លះវាជារឿងពិបាកតែបើយើងធ្វើបានហើយ នោះយើងនិងអាចមានវិធីដើម្បីបញ្ចេញវាមកក្រៅដើម្បីអោយយើងបានធូចិត្ត ដូជាសរសេរពំពីអារម្មណ៍ឬ អ្វីដែលយើងចង់និយាយ ដាក់ទៅលើក្រដាសសៀវភៅ ផ្ញើសារឬទូរស័ព្ទទៅកាន់មិត្តដែលជិតដិតណាម្នាក់ពិសេសជជែកជាមួយអ្នកដ៏ទៃ។
៣.២ រកវិធីជួយខ្លួនឯងពេលមានអារម្មណ៍ឯកការបែបទី(២)
· ធ្វើខ្លួនអោយសកម្ម
1. ការផ្លាស់ប្តូរដ៏ធំគឺភ្ញាក់ដឹងខ្លួន ហើយសកម្មឡើង!ឈប់នៅស្ងៀមឬទម្រន់ទៅតាមអារម្មណ៍យើងទៀត។
2. បើយើងនឹកនរណាម្នាក់ ទូរស័ព្ទទៅគេ ផ្ញើរសារ ឆាត ឬទៅលេងគេដល់កន្លែងកាន់តែប្រសើរ។
បើយើនឹកឬមានអារម្មណ៍សោកសៅ ចំពោះមនុស្សជាទីស្រលាញ់ដែលបានស្លាប់ទៅ យើងគួរប្រាប់ខ្លួនឯងថាវាកន្លង ហួសទៅហើយ ហើយព្យាយាមនឹកដល់អនុស្សាវរីយ៍ល្អៗកំឡុងពេលដែលយើងនៅជាមួយគាត់ ហើយប្រាប់ខ្លួនឯងថាគាត់កំពុងនៅជាមួយយើងជានិច្ច។
3. វានិងអាចជួយយើងអោយបានធូរស្បើយចិត្ត និងលែងយល់ថាខ្លួនឯងលែងឯកកោទៀត។
4. បើចាំបាច់យើងគួរនិយាយប្រាប់អារម្មណ៍ឯកការ នឹងការលំបសកនេះជាមួយនិងមិត្តជិតដិត ឬស្វែងរកជំនួយពីអ្នកប្រឹក្សាករណីដែលយើងយល់ថាបញ្ហានោះធំ រំខានយើងឬធ្វើអោយយើងកាន់តែបាក់ទឹកចិត្តទៀតនោះ។
៣.៣ រកវិធីជួយខ្លួនឯងពេលមានអារម្មណ៍ឯកការបែបទី(៣)
· ចូលរួមក្នុងសកម្មភាពផ្សេងៗ
1. ជួយចម្អិន ចេញទៅក្រៅដើរផ្សារឬញ៉ាំអីជាមួយមិត្តភក្តិ និយាយគ្នាលេង ឬចូលរួមកម្មវិធីប្រជុំ រៀនជាក្រុមឬចូលរួមសកម្មភាពសង្គមនិងស្ម័គ្រចិត្តផ្សេងៗ។ចូលក្លឹបហាត់ប្រាណឬទីកន្លេងសប្បាយណាមួយ……សុទ្ធតែសកម្មភាពអាចជួយយើងបានច្រើន។
2. វាជួយយើងអោយលែងគិតដល់អារម្មណ៍សោកសៅ ឬឯកកោ តទៅទៀត។
3. វាជាឳកាសដែលអាចអោយយើងជួបមនុស្សដែលយើងមិនដែលស្គាល់ហើយរាប់គេជាមិត្ត។
4. លើសពីនេះយើងអាចរៀនពីមេរៀនជីវិតផ្សេងៗព្រមទាំងអាចផ្លាស់ប្តូរការគិត និងទង្វើរបស់យើងកាន់តែវិជ្ជមានថែមទៀតចំពោះអ្វីៗដែលនៅជុំវិញយើង។
៣.៤រកវិធីជួយខ្លួនឯងពេលមានអារម្មណ៍អែកការបែបទី(៤)
· សូមសាកល្បងវិធីទាំងនេះដើម្បីជួយខ្លួនឯងចេញពីភាពឯកការ និងភាភសោកសៅទាំងឡាយ។មានតែខ្លួនយើងប៉ុណ្ណោះដែលអាចជួយខ្លួនយើងបានមុន។
(ផ្លាស់ប្តូរនូវអ្វីដែលយើងមិនចង់បាននៅថ្ងៃនេះ)
រៀបរៀងអត្ថបទដោយ៖ណុប ពៅ
No comments:
Post a Comment