Wednesday, April 20, 2016

យល់ដឹងពីជំងឺដំបៅផ្លូវចិត្ត


ដំបៅផ្លូវចិត្តគឺជាលទ្ធផលនៃកាជាប់គាំងបញ្ហានៅក្នុងចិត្ត វាមិនខិសពីដំបៅខាងក្រៅដែលមិនព្រមជាសះស្បោយនោះទេ អ្វីដែលខុសគ្នាគឺថាដំបៅផ្លូវចិត្តគីជាដំបៅដែលមើលមិនឃើញ។មនុស្សគ្រប់រូបសុទ្ធតែធ្លាប់ជួបការប៉ះទង្គិចផ្លូវចិត្ត គ្រាន់តែខ្លះធំ និងខ្លះតូចតែប៉ុណ្ណោះ។គ្រោយពីប៉ះទង្គិចហើយវាក៏បង្គជារបួសផ្លូវចិត្ត របួសខ្លះវាបានជាសះស្បើយទៅវិញ ហើយរបួសខ្លះក៏មិនបានជាសះស្បើយដោយបប្សល់នូវដំបៅផ្លូវចិត្ត ដែលជួនកាលនៅសល់អស់មួយជីវិត្តក៏មាន។មនុស្សដែលធ្លាប់មានដំបៅផ្លូវចិត្តហាក់ដូចជាជាប់គាំងនិងអតីតកាលដូចជា

-ចេះតែនិកឃើញរឿងឈឺចាប់ពីមុនៗដោយឯងៗ ទោះជាមិនចង់គិតពីវាក៏ដោយ

-ពេលនិកឃើញរឿងនោះវាហាក់ដូចជានៅស្រស់ៗនិងភ្នែក ហើយអារម្មណ៍ឈឺៗចាប់ទាំងប៉ុន្មានក៏កើតឡើងវិញផងដែរ

-ពេលខ្លះរឿងនោះ ឬរឿងស្រដៀងៗគ្នាបានលេចឡើងក្នុងការស្រម៉ៃ ឬការយល់សប្តិម្ដងហើយម្ដងទៀត

-ពេលខ្លះទោះជារឿងនោះលែងសូវលេចមកវិញទៀតហើយក៏ដោយតែយើងបែរជាមានជាប់និងខ្លួននូវគំនិតអវិជ្ជមានដែលជាផលវិបាកនៃការជួបប្រទះរឿងឈឺចាប់ទាំងនោះ

 -គំនិតអវិជ្ជមាននោះបានរំខានដល់សម្ថភាព​ ឬសក្កានុភាពរបស់យើង ហើយក៏ប៉ះពាល់ខ្លាំងផងដែរដល់របៀប ដេលយើងប្រាស្រ័យទាក់ទងជាមួយមនុស្សជំវិញខ្លួន។

គំនិតអវិជ្ជមានមានដូចជា                   

ខ្ញុំជាមនុស្សអន់

ខ្ញុំជាមនុស្សអាក្រក់

ខ្ញុំត្រូវតែល្អឥតខ្ចះ

មនុស្សក្នុងលោកសុទ្ធតែគួឲ្យខ្លាច

ខ្ញុំតរូវផ្គាប់ចិត្តមនុស្សគ្រប់គ្នាជាដើម

Credit www.who.int


No comments:

Post a Comment