គំនិតអវិជ្ជមានសំដៅលើការគិតជារឿយៗ ឬជំនឿដែលនាំងោយបះពាល់ដល់អារម្មណ៍
និងសក្ដានុពលរបស់យើងក៏ដូចជាអ្នកដទៃជំវិញខ្លូនយើង។វាតែងតែលេចឡើងក្នុងខួក្បាលរបស់យើង
ឬបង្ហាញចេញតាមរបៀបដែលយើងធ្វើកិច្ចការ ឬប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ជាទូទៅគំនិតទាំងនេះកើតឡើងភ្លាមៗ
ហើយយើងស្ទើតែមិនចាប់ភ្លឹកផង យើងក៏មិនដែលថាគិតជាថ្មីថាគំនិតនោះខុសផង
មិនយូប៉ុន្មានយើងក៏ចាប់ជឿទាំងស្រុងតាមគំនិតទាំងនោះ ហើយវាក៏គ្រប់គ្ងលើយើង។គំនិតអវិជ្ជមានមិនមែនកើតឡើងតែឯងៗនោះទេ
វាកើតមកពីបទពិសោធជីវិត្តមិនល្អ(ពិសេសបទពិសោធន៏កាលពីក្មេង)បរិយាកាសមិនល្អជំវិះខ្លួននាពេលបច្ចុប្បន្ន(រួមទាំងបញ្ហាដែលកុំពុងជួមប្រទះ)
និងនិស័យពីកំណើតផងដែរ។
ប្រភេទនៃគំនិតអវិជ្ជមាន
I.
គិតថាខ្លួនឯងអន់
- ខ្ញុំជាមនុស្សល្ងង់
- ខ្ញុំគ្មានតម្លៃ
-
ខ្ញុំជាមនុស្សមានបញ្ហា
- ខ្ញុំអន់ជាងគេ ឬខុសគេជាដើម
II.
គិតថាខ្លួនឯងមិនគួរអោយស្រលាញ់
I.
គ្មាននរណាចូលចិត្តខ្ញុំទេ
II.
ខ្ញុំជាមនុស្សឯងកា
III.
ខ្ញុំមិនសមអោយនរណាស្រលាញ់ទេ
IV.
ខ្ញុំទៅណាក៏ចូលគេមិនចុះដែរ
V.
គេតែងតែបដិសេធខ្ញុំជាដើម
III.
គិតថាខ្ញួនឯងតរូវគេបោះបង់ចោល
- មនុស្សដែលខ្ញុំស្រលាញ់និងទៅចោលខ្ញុំ
- បើខ្ញុំហ៊ានស្រលាញ់អ្នកណា អ្នកនោះនិងចាកចោលខ្ញុំ
-
បើខ្ញុំប្រាប់គេពីអ្វីដែលខ្ញុំចង់បាននោះគេនិងទៅចោលខ្ញុំ
- មនុស្សដែលធ្លាប់ស្រលាញ់ខ្ញុំលែងស្រលាញ់ខ្ញុំទៀតហើយ
- ខ្ញុំអាចរីករាយទេ បើខ្ញុំនៅតែឯងជាដើម
IV.
គិតថាខ្លួនឯងធ្វើអ្វីក៏មិនបានដែរ
-
ខ្ញុំមិនអាចជួយខ្លួនឯងបានទេ
-
ខ្ញុំមិនអាចគ្រប់គ្រងខ្លួនឯងបានទេ
-
ខ្ញុំមិនអាចប្លាស់ប្ដូរបានទេ
-
ខ្ញុំមានអារម្មណ៏ថាគេចទៅណាមិនរួចទេ
-
ខ្ញុំជាមនុស្សទន់ខ្សោយជាដើម
V.
គិតធាគេជំពាក់ខ្លួនគ្រប់យ៉ាង
-
គេត្រូវស្ដាប់ខ្ញុំ
-
គេត្រូវបំពេញតាមចិត្តខ្ញុំគ្រប់យ៉ាង
-
មនុស្សខ្ញុំគឺល្អជាងគេ
-
គេគ្មានសិទ្ធអ្វីមករិះគន់ខ្ញុំទេ
-
នរណាដែលមិនគោរពខ្ញុំត្រូវតែទទួលពិន័យ ជាដើម
VI.
គិតថាខ្លួនឯងជំពាក់គេគ្រប់គ្នា
-
បញ្ហាទាំងអស់គឺមកពីខ្ញុំ
-
ខ្ញុំមិនត្រូវសុំអោយគេជួយទេ
-
ខ្ញុំត្រូវធ្វើគ្រប់យ៉ាងអោយល្អឥតខ្ជោះ
-
បើគេពឹងខ្ញុំហើយគឺខ្ញុំមិនអាចនិយាយថាទេបានទេ
-
ខ្ញុំត្រូវផ្គាប់ចិត្តគេក្រប់គ្នា
ជាដើម
VII.
ដំណោះស្រាយ
ជាការសំខាន់ណាស់ដែលយើងត្រូវចាប់អោយបានថាខ្លួនកំពុងមានគំនិតអវិជ្ជមាន
ព្រោះបើមិនដូច្នោះទេ វានិងបង្គជាផល់អវិជ្ជមានចំពោះខ្លួនឯង
និងអ្នកដទៃ។គ្រោយពីចាប់បានហើយ ព្យាយាមត្រិះរិះពិចារណាអោយបានគ្រប់ជ្រុងជ្រោយ
អាចអោយយើងកាត់បន្ធយជំនឿលើគំនិតអវិជ្ជមាន និងឈានទៅគ្រប់គ្រងវាបាន។
ម្យ៉ាងទៀតយើងក៏ត្រូវធ្វើការស្វែងយល់ ពីបទពិសោធន៏មិនល្អៗពីមុនផងដែរ ពិសេសកាលពីក្មេង
ដែលអាចជាប្រភពនៃគំនិតអវិជ្ជមាន ព្រោះវាជាពេលដែលយើងរៀនពីជីវិត្តច្រើន
តែមិនទាន់មានសម្ថភាពក្នុងការត្រិះរិះទេ។ ទាំងការគំណត់ ការគ្រប់គ្រង
និងការផ្លាស់ប្ដូរវាតាមការពិចារណានិងការស្វែងយល់ពីអតីតកាលក្ដី
អាចធ្វើឡើងដោយខ្លួនឯង ឬអាចទទួលការជួយពីអ្នគជំនាញខាងសុខភាពផ្លូវចិត្ត។
ស្វែងយល់
ស្វែងយល់
នរណាក៏ធ្លាប់មានគំនិតអវិជ្ជមានដែរ
ហើយវាពិតជាប៉ះពាល់ជាអវិជ្ជមានដល់សមីខ្លួន
និងអ្នកជុំវិញខ្លួន។វាកើតចេញពីបទពិសោធន៍ជីវិត្តពីមុន
បរិយាកាសជុំវិញខ្លួននាពេលបច្ចុប្បន្ន និងនិស្ស័យពីកំនើត។យើងត្រូវរៀនសំគាល់
គ្រប់គ្រង ក៏ដូចជាផ្លាស់ប្ដូរវាផងដែរ។ប្រសិនបើមានការលំបាកខ្លាំង
និងរំខានខ្លាំងដល់ការងារប្រចាំថ្ងៃ សូមស្វែងរកការជួយពីអ្នកជំនាញខាងសុខភាពផ្លូវចិត្ត។
ប្រភព
rosspsychology
No comments:
Post a Comment