ការសម្លាប់ខ្លួន គឹជាការធ្វើសកម្មភាពដើម្បីបញ្ចប់ជីវិត្តខ្លួនឯង។
ករណីសម្លាប់ខ្លួនកើតឡើងជារៀងរាល់ថ្ងៃ ប៉ុន្តែតើអ្នកធ្លាប់លឺពីរឿងនេះញឹកញាប់ដែឬទេ?
“ពាក្យថា”សម្លាប់ខ្លួនគឺជាពាក្យមួយដែលមនុស្សភាគច្រើន មិនចង់លឺឬនិយាយអំពីវាឡើយ។ បើយោងតាមអង្ការសុខភាព
ពិភពលោកក្នុងមួយឆ្នាំៗមានមនុស្សស្លាប់ដោយការសម្លាប់ខ្លួនជាងមួយលានករណី។
មានន័យថារាល់៤០វិនាទីម្ដងមានមនុស្សស្លាប់ដោយការសម្លាប់ខ្លួន
ហើយមានមនុស្សរាប់ពាន់នាក់ទៀត ទំនងនិងគិតថាធ្វើវាជាលើកទីពី
ការភាន់ច្រឡំ និង ការពិត
ការភាន់ច្រឡំ មានតែមនុស្សឆោតល្ងង់ទេ ដែលគិតចង់សម្លាប់ខ្លួន។
មនុស្សដែលធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួនឯងម្ដងហើយនិង
មិនព្យាយាមសម្លាប់ខ្លួនឯងម្ដងទៀតឡើយ។ បើមនុស្សម្នាក់ចង់សម្លាប់ខ្លួនឯងទៅហើយ
គឺគ្មាននរណាអាចជួយគាត់បានទេ។
មារនិយាយឬសាកសួរអំពីការធ្វើអត្តឃាតអាចធ្វើមនុស្សមានគំនិតនិងធ្វើបែបនោះម្ដងទៀត។ មនុស្សគ្រប់គ្នាសុទ្ធសឹងតែមានប្រវត្តិ
ឬអតីតជូជត់ និងពិបាកនៅក្នុងជីវិត្ត។
ការពិត
មនុស្សភាគច្រើនធ្លាប់បានគិតពីការចង់សម្លាប់ខ្លួនឯងនៅពេលណាមួយក្នុងជីវិតនេះ។
ការសម្លាប់ និងការប៉ុនប៉ងសម្លាប់ខ្លួនភាគច្រើនកើតឡើងដោយសារមានគម្រោងទុកជាមុន។
មនុស្សដែលធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួនឯងពីមុនមានហានិភ័យខ្ពស់ក្នុងការធ្វើអត្តឃាតនៅលើកក្រោយទៀត។
សម្រាប់បុគ្គល់មួយចំនួនមារប៉ុនប៉ងសម្លាប់ខ្លូនឯងនៅលើកទីពីឬ ទីបីអាចងាយសម្រាច់ជាងមុន។
ភាគច្រើនការសម្លាប់ខ្លួនកើតឡើងដោយមិនបានគិតពិចារណាច្បាស់លាស់ឡើយ
មនុស្សដែលប៉ុនប៉ងធ្វើអត្តឃាតចង់គាចផុតពីបញ្ហា ព្រោះគាត់យល់ថាតរូវប្រឈមមុននិងបញ្ហាទាំងនោះតែម្នាក់ឯង។
វិបត្តិផ្លូវចិត្តនិងទុក្ខព្រួយផ្សេងៗបះពាល់ទៅលើការគិតរបស់ជនរងគ្រោះ
ហើយពេលខ្លះវាក៏អាចជំរុញអោយគាត់គិតចង់សម្លាប់ខ្លួនឯងផងដែរ ការនិយាយដោយបើកចំហរ
និងការបារម្មណ៍របស់យើងក្នុងការសាកសួរគាត់ពីការចង់សម្លាប់ខ្លួននេះ និងធ្វើអោយគាត់ហ៊ាននិយាយពីបញ្ហាទាំងនោះ។
វាក៏អាចជួយគាត់អោយមានអារម្មណ៍ថាមិនសូវឯការ
ព្រោះមានអ្នកចាំស្ដាប់ពីបញ្ហាក្នុងចិត្តរបស់គាត់ ហើយជួយដោះស្រាយជាមួយគាត់។
រឿងពិតទាំងអស់នេះបើមិនដោះស្រាយហើយអូសបន្លាយកាន់តែយូទៅៗនោះនិងធ្វើអោយបុគ្គល់នោះអាចគិតដល់ការធ្វើអត្តឃាត។
សរុបមកការនិយាយប្រាប់អ្នកដទៃពីទុក្ខលំបាករបស់យើង
និងសុំរកការជួយនៅពេលមានអារម្មណ៍ចង់សម្លាប់ខ្លួនកំពុងញុំញីយើងគឺជាកាចាំបាច់ណាស់។
ការនិយាយពីការធ្វើអត្តឃាត ឬបញ្ហាក្នុងចិត្ត
មានន័យថាយើងមានភាពរឹងមាំហ៊ានបរឈមមុខជាមួយបញ្ហា
យើងចង់រកដំណោះស្រាយដែលល្អជាជាងកាបញ្ចប់ជីវិត្តខ្លួនឯង។ សូមស្វែងរកការជួយបើខ្លួនអ្នក
ឬមនុស្សដែលអ្នកស្គាល់មានគំនិតចង់សម្លាប់ខ្លួន។
ប្រភព healthyplace
No comments:
Post a Comment