Wednesday, April 20, 2016

យល់ដឹងពីជំងឺខ្លាចសង្គម


ការខ្លាចសង្គម(ឬហៅថាការចាញ់ច្រាបគេ) គឺជាជំពូកជំងឺថប់បារម្មណ៍ម្យ៉ាងដែលបណ្ដាលអោយអ្នកកើតជំងឺនេះខ្លាចបរិយាកាសសង្គម ដោយខ្លាចថាត្រូវថាមនុស្សគ្រប់គ្នាសម្លឹងមើល ឬរិះគនើគាត់។អ្នកដែលមានជំងឺនេះអាចព្រួយថាគាតអាចធ្វើអ្វីមួយដូចឡប់ៗ ឬគូរអោយខ្មាសគេនៅចំពោះមុខអ្នកដទៃ។ជារឿយៗគេអាចជួបអការខ្លាចនេះនៅក្នុងស្ថានភាពសង្គមជាច្រើនសណ្ធានផ្សេងៗគ្នា ជាហេតុធ្វើអោយអ្នកមានជំងឺនេះព្យាយាមគេចវេសពីស្ថានភាពទាំងនោះ។

រោគសញ្ញា

អ្នកជំងឺនេះច្រើនភ័យខ្លាចចំពោះស្ថានភាពដូចជា

-ត្រូវឡើងនិយាយចំពោះមុខអ្នកដ៏ទៃច្រើនអ្នក

-មានអ្នកសំឡឹងមើលច្រើន

-ត្រូវសួរសំនួរនៅកន្លែងមានមនុស្សច្រើន

ពេលជួបនិងស្ថានភាពសង្គមអ្នកជំងឺអាច

-មានអារម្មណ៍ខ្មាសគេ

-ខ្លាចតែអ្នកដទៃគិតមិនល្អមកលើខ្លួន

-រសេះរសោះចង់តែទៅបន្ទប់ទឹក

-បែកញើស​ញ័រមាត់ ក្ដៅមុខ និយាយត្រដិត​ ញ័រដៃជើងជាដើម

ការព្យាបាល

ជំងឺនេះត្រូវព្យាបាលតាមបែបចិត្តសាស្រ ការព្យាបាលបែបនេះគឺសំដៅអោយអ្នកជំងឺបន្ថយ​ ឬគ្រប់គ្រងអារម្មណ៍ភ័យខ្លាចរបស់ខ្លួន ក៏ដូចជាដោះស្រាយពីប្រភពនៃការកើតមានជំនឿអវិជ្ជមានអំពីការប្រាស្រ័យទាក់ទងក្នុងសង្គមផងដែរ។ការប្រើប្រាស់ឳសថព្យាបាលក៏ជួយបាលខ្លះដែរ ពិសាសបើជំងឺនេះឈានទៅរកជំងឺធ្លាក់ទឹកចិត្តគ្រោយពីង្នកជំងឺមានជំងឺនេះយូរ និងទៅជាអស់សង្ឃឹមក្នុងជីវិត្ត។

មនុស្សម្នាក់ៗមិនដូចគ្នាទេដូច្នេះបើការព្យាបាលតាមរបៀបមួយ​អោយផល់ល្អចំពោះមនុស្សម្នាក់វាមិនប្រាកដថាអោយផលល្អដូចគ្នាចំបោះមនុស្សម្នាក់ទៀតទេ។យកល្អអ្នកមានជំងឹខ្លាចសង្គមគប្បីទៅទទួលការព្យាបាលពីអ្នកជំនាញខាងសុខភាពផ្លូវចិត្ត។

សារលើកទឹកចិត្ត

ការខ្លាចសង្គម ឬចាញ់ច្រាបគេមិនមែនមានន័យថាអ្នកទន់ខ្សោយនោះទេ វាជាជំងឺដែលគេឧស្សាហ៍ជួបប្រទះ ដូចគ្នានិងជំងឺលើសឈាម ទឹកនោមផ្អែម ឬរលាកសន្លាកដែរ។អ្វីដែលល្អគឺការព្យាបាលដែលមានប្រសិទ្ធភាព សូ​មស្វែងរកការជួយពីអ្នកជំនាញបើសង្ស័យថាខ្លួនអ្នក ឬមនុស្សដែលអ្នកស្គាល់មានជំងឺនេះ។

ប្រភព healthyplace.com

No comments:

Post a Comment