Wednesday, April 20, 2016

ចំណេះដឹងទូទៅស្ដីពីការគ្រប់គ្រងគំហឹង



មនុស្សភាគច្រើនដែលមានបញ្ហាឆាប់ខឹងមួរម៉ៅ តែងមានអារម្មណ៍ស្អប់ខ្លួនឯង ដោយសារតែគាត់មិនអាចគ្រប់គ្រងគំហឹងរបស់គាត់បាន។ជាទូទៅភ្លើងគំហឹងនឹងកើតឡើងតែមួយប្រព្រិចភ្នែក បើសិនជាយើងមិនមានវិធីសាស្រ្តគ្រប់គ្រងវា ភ្លើងគំហឹងស្ដែងឡើងតាមរយះពាក្យសំដី ឬកាយវិការជាដើម។ដូច្នេះហើយបានជាបុគ្គលដែលខឹងមួម៉ៅមិនអាចគ្រប់គ្រងគំហឹងខ្លួនឯងបាន គន្លឹះដែលល្អនោះគឺត្រូវរកវិធីសាស្រ្តកាពារ។​តើត្រូវធ្វើដូចម្ដេចដើម្បីគ្រប់គ្រងគំហឹងបាន?

ខាងគ្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលអាចធ្វើអោយអ្នកគ្រប់គ្រងគំហឹងបាន

ដំបូងអ្នកគួរសួរខ្លួនឯងនូវសំនួរមួយចំនួនដូចជា តើអ្វីខ្លះដែលធ្វើអោយអ្នកឆាប់ខឹងម៉ួម៉ៅ?ការដែលគេមិនគោរពអ្នក?ការដែលគេចោទប្រកាន់មកល់អ្នក?ភាពខ្ចិលច្រអសរបស់អ្នកដទៃ?ចូរកត់ត្រាទុកហើយចាំនូវអ្វីដែលអ្នកគិតថាធ្វើអោយអ្នកទៅជាឆាប់ខឹងឆេវឆាវ ពេលដែលអ្នកឆាប់ខឹងម៉ួមៅអ្នកត្រូវធ្វើវិធីសាស្រ្តដូចខាងគ្រោម

1.                       រាល់ពេលដែលអ្នកខឹងនរណាម្នាក់អ្នកត្រូវតែព្យាយាមតាំងចិត្តដោយដកដង្ហើមអោយយឺតៗ ជ្រៅៗហើយធ្វើបែបនិងអោយបានបីដង ហើយត្រូវធ្វើបែបនិងអោយបាន១នាទី។ការដែធ្វើបែបនេះវាជារបៀបមួយដែលធ្វើអោយអ្នកគ្រប់គ្រងអារម្មណ៍ម៉ួម៉ៅបាន ហើយដឹងថាគួរឆ្លើយតបយ៉ងណាទៅនិងស្ថានភាពបែបហ្នឹង។បើសិនជាអាចអ្នកគួរគេចពីស្ថានភាពនោះដោយដើរចេញមួយរយះសិន។

2.                       ចូររំលឹកខ្លួនឯងថា តើអ្នកនិងមានអារម្មណ៍ល្អបែបណា បើសិនជាអ្នកឆ្លើយតបដោយវិធីសាស្រ្តល្អ ហើយតើអ្នកនិងមានអារម្មណ៍មិនល្អបែបណាដែរ បើសិនជាអ្នកឆ្លើយតបដោយវិធីសាស្រ្តមិនល្អ។

3.                       បើសិនជាអ្នកជាមនុស្សដែលឆាប់ខឹងឆេវឆាវញឹកញាប់ នោះង្នកនឹងធ្វើអោយគំហឹងរបស់អ្នកធ្វើបាបខ្លួនអ្នកនិងខាតបង់ពេលវេលារបស់អ្នក។អ្នកសាលសួរខ្លួនឯងបន្តិចទៅមើល ថាតើអ្នកត្រូវចាយពេលវេលាអស់ច្រើនប៉ុន្មានហើយដោយសារតែការខឹងឆេវឆាវនេះ?

4.                       ដូច្នេះបើសិនជាអ្នកពិតជាខ្វាយខ្វល់អំពីខ្លួនឯងមែន សូមចំណាយពេល១នាទីដើម្បីតាំងចិត្តនិងរៀបចំខ្លួនឯងក្នុងការគ្រប់គ្រងគំហឹង ដោយដកដង្ហើមយឺតៗជ្រៅៗអោបាន៣ដង ហើយចាំឆ្លើយតបទៅវិញដោយសន្តិវិធីទើបវាជាការល្អ។

No comments:

Post a Comment