ជំងឺចិត្តវិកល ដែលយើងស្គាល់ជាទូទៅហៅថា”ឆ្កួត”
គឺជាជំងឺផ្លូវចិត្តប្រភេទធ្ងន់ម្យ៉ាងដែលសម្គាល់ដោយការកើតមានអាកប្បកិរិយា
និងកានិយាយស្ដីប្លែកៗ។ អ្នកជំងឺលែងអាចញែកបានរវាងពិភពពិត និងក្ដីស្រម៉ៃទៀតហើយ
ហើយគាត់បានបង្កើតនិង រស់នៅក្នុងពិភពលោកមួយដែលមនុស្សទូទៅមិនអាចមើលឃើញ ឬស្ដាប់លឺ។
ជំងឺចិត្តវិកលចែកចេញជាបីប្រភេទធំៗ
ចិត្តវិកលស្រួចស្រាវ មានរយពេលតិចជាងមួយខែ
ចិត្តវិកលរាំរៃ មានរយពេលតិ្ចជាងមួយខែ
ជំងឺនេះជួនកាលបណ្ដាលមកពីការប្រើប្រាស់ថ្នាំញៀន ស្រាឬជាតិពុលផ្សេងៗ។ខ្លះអាចបណ្ដាលមកពីកាតានតឹងចិត្តខ្លាំងក្លាភ្លាមៗក៏មាន។តែក៏មានករណីខ្លះដែលគេពិបាកយល់ពីកត្តាដែលបណ្ដាលអោយកើតជំងឺនេះដែរ។
ចិត្តវិកលស្រួចស្រាវ មានរយពេលតិចជាងមួយខែ
ចិត្តវិកលរាំរៃ មានរយពេលតិ្ចជាងមួយខែ
ជំងឺនេះជួនកាលបណ្ដាលមកពីការប្រើប្រាស់ថ្នាំញៀន ស្រាឬជាតិពុលផ្សេងៗ។ខ្លះអាចបណ្ដាលមកពីកាតានតឹងចិត្តខ្លាំងក្លាភ្លាមៗក៏មាន។តែក៏មានករណីខ្លះដែលគេពិបាកយល់ពីកត្តាដែលបណ្ដាលអោយកើតជំងឺនេះដែរ។
តើជំងឺចិត្តវិកលធំប៉ុណ្ណា?
នៅសហរដ្ធអាមេរិច
មនុស្សយ៉ងតិតណាស់បីនាក់ក្នុងចំណោមមនុស្ស១០០នាក់(៣%)
មានជំងឺចិត្តវិកលគ្នុងពេលណាមួយក្នុងជីវិត្ត។
ថ្វីបើមិនទាន់មានការស្រាវជ្រាវពីអត្រានៃជំងឺនេះក្នុងប្រទេសកម្ពុជាក៏ដោយ
ក៏យើងជឿថាអត្រានៃជំងឺនេះនៅប្រទេសយើងក៏មិនសូវខុសគ្នាប៉ុន្មានដែរពីនៅសហរដ្ធអាមេរិច។
រោគសញ្ញាសំខានៗ
§ មមាល
ការទទួលញ្ញាណប្លែកដូចជាមើលឃើញ ឬលឺសំលេងដែលអ្នកដទៃមើលមិនឃើញ និងស្ដាប់មិនលឺជាដើម
§ មានជំនឿប្លែកៗ
ដូចជាជឿថាមានគេចង់សម្លាប់ខ្លួន ថាខ្លួនមានអំណាចពិសេស
ថាមានមនុស្សពិភពក្រៅតាមដានខ្លួនជាដើម
§ និយាយស្ដីប្លែកៗដូចជានិយាយដដែលៗ
និយាយពាក្យដែលអ្នកជំវិញខ្លួនស្ដាប់មិនយល់ ចេះតែនិយាយតាមគេជាដើម
§ អកប្បកិរិយាប្លែកៗ
ដូចជាឈរនៅមួយកន្លែង ធ្វើដំណើរដូចជាមនិស្សក្រមួន ស្លៀកពាក់ចម្លែកៗជាដើម
រោគសញ្ញាផ្សេងទៀត
- សំងំនៅតែឯង
- មិនសូវនិយាយស្ដីរកអ្នកដ៏ទៃ
-
ធ្វើមុកធ្មឹងៗ
- មិនចង់ធ្វើអ្វីដែលធ្លាប់តែចូលចិត្តធ្វើជាដើម
ការព្យាបាល
§ វិធីសាស្រព្យាបាលសម្រាប់អ្នកជំងឺចិត្តវិកល
រួមមានការព្យាបាលតាមបែបចិត្តសាស្រ និងការព្យាបាលដោយថ្នាំ។
§ មនុស្សម្នាក់ៗមិនដូចគ្នាទេ
ហេតុនេះបើការព្យាបាលតាមរបៀបមួយអោយផលល្អចំពោះមនុស្សម្នាក់
វាមិនប្រាកដថាអោយផលល្អដូចគ្នា ចំពោះមនុស្សម្នាកទៀតនោះទេ។
§ យកល្អ
គួរយកអ្នកជំងឺចិត្តវិកលទៅទទួលការព្យាបាលពីគ្រូពេទ្យឯកទេសផ្លូវចិត្ត
§ គោលបំណងនៃកាព្យាបាលគឺ
ធានានូវសុវត្ថិរបស់អ្នកជំងឺ នងអ្នកនៅជំវិញ
កាត់បន្ថយរោគសញ្ញានៃជំងឺចិត្តវិកល
លើកទឹកចិត្តអោយអ្នកជំងឺឈាប់បានចូលរួមក្នុងសហគមន៍
ណែនាំគ្រុមគ្រួសារពីរបៀបថែទាំ និងផ្ដល់ថ្នាំដល់អ្នកជំងឺ
បង្រៀនអ្នកជំងឺពីការថែទាំខ្លួនឯងនិង ការបង្ការការលាប់ឡើងវិញ
សារស្ដីពីជជំងឺចិត្តវិកល
ជំងឺចិត្តវិកលមិនមែនបណ្ដាលមកពីព្រលឹង ឬមន្តអាគមនោះទេ។វាជាជំងឺផ្លូវចិត្តប្រភេទធ្ងន់ដែលមានការស្រាវជ្រាវ
និងការព្យាបាលជាលក្ខណះវិជ្ជសាស្រ។អ្វីដេលល្អគឺការព្យាបាលដែលមានប្រសិទ្ធភាពសំរាប់អ្នកជំងឺវិកលនេះ។សូមស្វែងរកការជួយពីអ្នកជំនាញបើសង្ស័យថាខ្លួនអ្នក
ឬមនុស្សដែលអ្នកស្គាល់មានជំងឺនេះ៕
ប្រភព healthyplace.com
No comments:
Post a Comment