Wednesday, April 20, 2016

យល់ដឹងពីការបាត់បង់ និងការសោកសង្រែង


ការសោកសង្រែងសំដៅលើអារម្មណ៏ដែលកើតមានក្រោយពីបាត់បង់របស់ជាទីស្រលាញ់ ដែលអាចជាមនុស្ស សត្វ វត្ថុ ការងារ ទីកន្លែង​ ឬក៏ជំងឺផ្លូវចិត្តជាដើម។ ការសោកសង្រែងមានលក្ខណះស្មុកស្មាញណាស់យើងអាចសង្គេតដូចខាងគ្រោម

1.  មិនទទួលស្គាល់ការពិត យើងមិនអាចទទួលស្គាល់កាពិតថាអ្វីដែលយើងស្រលាញនោះបាត់បង់ទេ យើងអាចមានអារម្មណ៏ថា តត់ស្លុត ភ្ញាក់ផ្អើល ឬហាក់គ្មានអារម្មណ៏ដឹងអ្វីទាំងអស់។​ យើងមិនអាចជឿបានទេថាការបាត់បង់នោះអាចកើតមានឡើងលើយើង។

2.  ខឹង យើងមិនអាចមានអារម្មណ៏ខឹង​ និងអាចបន្ទោសអ្នកដទៃ ឬបន្ទោសខ្លូនឯងថាមិនបានជួយបង្កាកុំអោយការបាត់បង់នោះកើតឡើង។

3.  តថ្លៃ យើងជឿថាបើយើងគិត ឬធ្វើសកម្មភាពខុសពីអ្វីដែលយើងធ្វើពេលនេះនោះអ្វីដែលយើងបាត់បង់នោះនិងអាចត្រលប់មកវិញ។

4.  អស់សង្ឃឹម យើងចាប់ផ្ដើមទទួលស្គាល់ការពិតថាយើង ពិតជាបាត់បង់របស់ជាទីស្រលាញ់នោះមែន។​ យើងអាចមានអារម្មណ៏ សោកសៅ ឯកា​ លែងចង់ធ្វើអ្វី លែងចង់និយាយស្ដីជាមួយអ្នកដទៃ។ ពេលខ្លះយើងអាចទៅជាគេងមិនលក់ បាយមិនឈ្ងាញ់ រសាប់រសល់ក្នុងខ្លួន ថប់ៗក្នុងទ្រូងជាដើម។

5.  ទទួលយកការពិត យើងព្រមទទួលយកកាពិតថាយើងពិតជាបាត់បង់របស់ជាទីស្រលាញ់នោះមែន ហើយចាប់ផ្ដើមជីវិត្តថ្មីដោយគ្មានរបស់នោះ។

6.  កាវិវត្តទាំងនេះមិនប្រាកដថាត្រូវបន្តពីដំណាក់កាលមួយទៅដំណាក់កាលមួយនោះទេ ជួនកាលវាកើតឡើងឆាប់រហ័ស ហើយដំណាក់កាលផ្សេងៗហាក់កើតឡើងព្រមគ្នា ដូចជាយើងអាចមានអារម្មណ៏អស់សង្ឃឹមផង និងខឹងផងក្នុងពេលតែមួយក៍មាន។

ការជួយដល់អ្នកសោកសង្រែង

ជាសំខាន់ យើងត្រូវយល់ពីជំនឿ និងកាយល់ឃើញរបស់បុគ្គលដែលបាត់បង់របស់ជាទីស្រលាញ់នោះ ហើយធានាថាដំណើរកាជាប្រៃណីនៃការកាន់ទុក្ខ(ករណីមនុស្សជាទីស្រលាញ់បានស្លាប់)ត្រូវបានប្រព្រឹត្តតរឹមត្រូវសមស្របតាមប្រពៃណី។ ទុកអោយជ្រើសរើសនិយាយឬមិននិយាយ ពីការសោកសង្រែងនោះ។ សូមកុំបង្ខំអោយគាត់និយាយ បើគាត់មិនទាន់បានត្រៀមខ្លួនរួចរាល់។ លើកទឹកចិត្តអោយគាត់ចេះរីករាយនិងអតីតកាល ដែលគាត់ធ្លាប់មានជាមួយរបស់ជាទីស្រលាញ់នោះដូចជាមើលរូបថតអនុស្សាវរីយ៏ ឬនិកដល់ភាពរីករាយជាមួយគ្នាពីមុនមក។ ចូរលើកទឹកចិត្តគាត់ថា ទោះជាពេលនេះគាត់មានអារម្មណ៏ឈឺចាប់ជាខ្លាំងមែនតែពេលវេលាកន្លងទៅ អារម្មណ៏ឈឺចាប់នោះក៍បានថយចុះទៅវិញ។ ណែនាំអោយគាត់គេងងោយបានគ្រប់គ្រាន់ ពន្យល់ប្រាប់គាត់ថាជាធម្ដតាទេ ដែលគាត់អាចយល់សប្ដិឃើញឬអាចមើលឃើញ និងចង់និយាយជាមួយអ្នកដែលបានស្លាប់ ឬឃ្លាតទៅហើយនោះ។ ទោះជាយ៉ាងណាបើការសោកសង្រែងនោះបង្គរកាឈឺចាប់ខ្លាំង និងរំខានដល់ការងារប្រចាំថ្ងៃ ហើយមានរយពេលយូរ នោះគេគួរស្វែងរកកាជួយពីអ្នកជំនាញខាងសុខភាពផ្លូវចិត្ត។

                                                                        

ដកស្រង់ពីអត្ថបទ ដែលនិពន្ធដោយលោក វេជ្ជបណ្ដិត ប៉ាមេឡាស្មីត ក្នុងឆ្នាំ២០១៤

No comments:

Post a Comment