Wednesday, April 20, 2016
ស្វែងយល់ពីការគេងមិនលក់
· ការគេងមិនលក់គឺស្ថានភាពដែលយើងពិបាកគេង ថ្វីបើយើងមានពេលវេលាសម្រាប់គេងគ្រប់គ្រាន់ក៏ដោយ។
· ការគេងមិនលក់អាចជា៖
a) ការគេងក្រលក់
b) ការគេងភ្ញាក់ៗ
c) ការគេងលក់ហើយឆាប់ភ្ញាក់ហើយគេងទៅវិញមិនលក់។
· ចំនួនម៉ោងដែលយើងត្រូវគេងគឺប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
· មនុស្សពេញវ័យគឺភាគច្រើនគេងចន្លោះពី៧ទៅ៨ម៉ោងក្នុងមួយយប់។
· រយះពេលគេងមិនសំខាន់ទេ តែអ្វីដែលសំខាន់គឺក្រោយពីគេងដូចសព្វថ្ងៃ តើមានសុខភាពផ្លូវកាយនិងផ្លូវចិត្តល្អប៉ុណ្ណា។
អ្វីខ្លះដែលជាផលវិបាកនៃការគេងមិនលក់?
§ ងងុយគេងពេលថ្ងៃ
§ អស់កម្លាំង
§ អារម្មណ៍មិនមូល
§ ការចងចាំថយចុះ
§ ពិបាកសម្រេចចិត្ត
§ ឆាប់ខឹង មួរម៉ៅ
§ អន្ទះអន្ទែង
§ ងាយមានគ្រោះថ្នាក់
តើការរំខានដោយការគេងមិនលក់ធំប៉ុណ្ណា?
· តាមពិតទៅមនុស្សយើងស្ទើតែគ្រប់គ្នាសុទ្ធតែមានបញ្ហាការគេងមិនលក់ម្តងម្កាល ដែលឆាប់បាត់ទៅវិញក្នុងរយះពេលតិចជាងមួយសប្តាហ៍។
· ចំពោះការគេងមិនលក់យូរ មានការរំខានដល់យើងដែលមានអត្រាប្រែប្រួលចន្លោះពី១០%ទៅ៤០%។
ការព្យាបាលការគេងមិនលក់៖
· វិធីសាស្ត្រនៃការព្យាបាលបញ្ហាការកេងមិនលក់ រួមមានការព្យាបាលតាមបែបចិត្តសាស្ត្រនិងវិទ្យាសាស្ត្រ។
· មនុស្សម្នាក់ៗមិនដូចគ្នាទេ ហេតុនេហបើការព្យាបាលតាមរបៀមមួយអោយផលល្អចំពោះមនុស្សម្នាក់ វាមិនប្រាកដថាអោយផលល្អដូចគ្នាចំពោះមនុស្សម្នាក់ទៀតនោះទេ។
· យកល្អមានបញ្ហាគេងមិនលក់ គប្បីទទួលការព្យាលពីអ្នកអែកទេសផ្លូវចិត្ត។
Labels:
Health,
Local News,
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment